សិស្សពូកែបងប្អូនភ្លោះនិទ្ទេសAនិងCចង់បំពេញក្តីស្រមៃរៀននៅសាកលវិទ្យាល័យភូមិភ្នំពេញ

ភ្នំពេញ: ពិតជារឿងដ៏គួរឲ្យសរសើរខណ:ដែលក្មេង ស្រីពីរនាក់បងប្អូនស្ថិតក្នុងគ្រួសារកសិករជីវភាពខ្វះ ខាតតែក្មេងស្រីដែលជាកូនភ្លោះពីរនាក់បងប្អូនបានខិតខំព្យាយាតស៊ូរជំលះការលំបាកក្នុងការសិក្សារហូ តទទួលបានលទ្ធផ លល្អជាទីគាប់ប្រសើរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ “កម្ពុជាថ្មី” កាលពីថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៣ប្អូនស្រីជាបងប្អូនភ្លោះទាំង២នាក់មា នឈ្មោះភាន់ផូ សិស្សនិទ្ទេស(A)និងភាន់ផែនសិស្ស (និទ្ទេសC )ដែលប្អូនទាំងពីរស្ថិតក្នុងគ្រួសារកសិករក្រីក្រប្អូនបានខិតខំសក្សារហូតទទួលបានលទ្ធផលល្អក្នុងឆ្នាំសិក្សា២០២៣។

កូនភ្លោះទាំងពីរបានរៀបរាប់ថា បន្ទាប់ពីទទួលបានលទ្ធផលជាប់និទ្ទេសល្អអ្នកទាំងពីរនិងឪពុកម្តាយពិ តជាមានអារម្មណ៍រំភើបខ្លាំងណាស់ហើយអ្វីដែលធ្វើ ឲ្យប្អូនទាំងពីរចង់សម្រេចក្តីបំណងទៀតនោះគឺបន្តការសិក្សានៅមហាវិទ្យាល័យដើម្បីពេញបំណងរបស់ខ្លួនប៉ុន្តែដោយសារជីវភាពគ្រួសារខ្លះខាតទើបពេល នេះឪពុកម្តាយសម្រេចឲ្យកូនបង(ជាប់និទ្ទេសA)ទៅបន្តការសិក្សាតែម្នាក់សិន។ចំណែកកូនភ្លោះប្អូន(ភា ន់ ផែន (និទ្ទេសC)ឲ្យនៅផ្ទះសិន។

ដោយសារជីវភាពគ្រួសារខ្វះខា តនិងចង់បន្តការសិ ក្សានៅសាកលវិទ្យាល័យភូមិភ្នំពេញជំនាញគ្រូបង្រៀ នទើបប្អូនស្រីដែលជាសិស្សពូកែទាំងពីរនាក់បងប្អូនភ្លោះប្អូនៗបង្ខំចិត្តលើកដៃសុំសះឲ្យសប្បុរសជនឯក ឧត្តមលោក ជំទាវ លោកឧកញ៉ាដើម្បីជួយឧត្ថមដល់ប្អូនៗបានបន្តការសិក្សាផង ។

សូមបញ្ជាក់ថាប្អូនភ្លោះទាំងពីរជាសិស្សរៀននៅវិទ្យា ល័យ ច័ន្ទគ្រីស្នា រស់នៅភូមិព្រៃចេកឃុំ ព្រៃរំដេងស្រុ កមេសាងខេតត្តព្រៃវែង ។ម្តាយ-ឪពុកជាកសិករកូន ភ្លោះពីរនា ក់បងប្អូនមានជីវភាពក្រីក្រនិងមានប្រវត្តិតស៊ូក្នុងកា រសិក្សាល្អ។ សម្រាប់ក្តីសង្ឃឹមរបស់ប្អូនទាំង២គឺចង់បន្តការសិក្សានៅមហាវិទ្យាល័័យខាងផ្នែ ក”គ្រូបង្រៀន”សង្ឃឹមថាការតស៊ូនេះនឹងទទួលបាន ការលើកទឹកចិត្តដូចសិស្សដទៃទៀត។សប្បុរសនអា ចទាក់ទងឧត្ថម្ភតាមរយ:លេខទូរស័ព្ទប្អូនទាំងពីរ 0 90 27 43 64/ 090 63 93 96 ។

សូម​ជម្រាប​ថាក្រសួង​អប់រំយុវជននិង​កីឡាបាន​ប្រកា ស​លទ្ធផល​ប្រឡង​សញ្ញា​មធ្យមសិក្សា​ប​ត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​)ឆ្នាំ​២០២៣គឺមាន​បេក្ខជនជាប់​សរុបចំនួន ៧២.៨៩​ភាគរយក្នុង​នោះ​បេក្ខជន​ជាប់​និ​ន្ទេ​ស Aចំនួ ន១,៦៧៣​នាក់​, និទ្ទេស B ចំនួន ៦,៩៦៤​នាក់​, និទ្ទេ ស C ចំនួន ១៨,៣០៨​នាក់ ៕