ស្របពេលតារាល្បីៗជាច្រើននាំគ្នាទៅពង្រើកដើមទ្រូងឱ្យធំស្អាត និងកែកុននូវចំណុចខ្វះខាតមួយចំនួននោះ ស្រាប់តែតារាស្រី គង់ ច័ន្ទស្រីមុំ ដែលមានដើមទ្រូងរាបស្មើដូចជាផ្លូវថ្នល់ ចង់ទៅវះកាត់កែដើមទ្រូងឱ្យធំដែរ ប៉ុន្តែនៅពេលដែលសុំស្វាមីទៅកែដើមទ្រូង ស្រាប់តែ គង់ ច័ន្ទស្រីមុំ និយាយលែងចេញព្រោះសម្តីស្វាមីចាក់ដោតខ្លាំង ។
អ្នកម្តាយហាយសូ គង់ ច័ន្ទស្រីមុំ បាននិយាយថា នាងខកចិត្តខ្លាំងណាស់នៅពេលដែលសុំស្វាមីទៅធ្វើដើមទ្រូងឱ្យធំ ស្រាប់តែស្វាមី បដិសេធ ថែមទាំងនិយាយថា ប្រពន្ធទៅធ្វើដើមទ្រូងឱ្យធំធ្វើអ្វី បើធ្វើហើយ មានបញ្ហា គង់តែវះចេញដដែលនោះ សុខចិត្តនៅបែបនេះល្អជាង សំខាន់ប្រពន្ធមានសុខភាពល្អ ។ គង់ ច័ន្ទស្រីមុំ គាំង ចត់បាយនិយាយមិនចេញនៅពេលដែលស្វាមីមិនព្រមឱ្យខ្លួនទៅវះកាត់ ។
នេះមិនមែនជាលើកទីមួយនោះទេ ដែល គង់ ច័ន្ទស្រីមុំ បានសុំស្វាមីទៅវះកាត់កែដើមទ្រូង តែត្រូវស្វាមីបដិសេធ ។ លោក គឹម សីហា ដែលត្រូវជាស្វាមីរបស់អ្នកនាង គង់ ច័ន្ទស្រីមុំ ធ្លាប់បាននិយាយថា មូលហេតុដែលលោកមិនចង់ឱ្យភរិយាខ្លួនទៅវះកាត់កែដើមទ្រូងនោះ គឺដោយសារភរិយាខ្លួនធ្លាប់វះកាត់គីសនៅដើមទ្រូង លោកខ្លាចប៉ះពាល់ដល់សុខភាពភរិយា ទើបហាមប្រាមបែបនេះ ។
បើនិយាយពីរឿងទ្រព្យសម្បត្តិវិញ គង់ ច័ន្ទស្រីមុំ មានមិនខ្វះ មិនថា លុយកាក់ ផ្ទះវីឡា រថយន្តទំនើបៗ អាជីកម្មធំៗជាច្រើន ហើយនាងប្រើប្រាស់សុទ្ធតែរបស់ប្រ៊េនប្រ៊េន មិនថាស្បែកជើង កាបូប និង សម្ភារៈផ្សេងៗ រហូតទស្សនិកជនដាក់រហ័សនាមឱ្យនាងថា ជាអ្នកម្តាយហាយសូដែលស្រស់ស្អាតនិងគួរឱ្យស្រឡាញ់ ។
គង់ ច័ន្ទស្រីមុំ មានគម្រោងនឹងយកកូនភ្លោះនៅឆ្នាំក្រោយនេះ បន្ទាប់ពីកូនស្រីរបស់ខ្លួនមានវ័យជិត ៦ ឆ្នាំ ។ គម្រោងយកកូនលើកនេះគឺនាងត្រូវពឹងពាក់លើបច្ចេកទេសពេទ្រសម័យថ្មី ដើម្បីជួយឱ្យនាងទទួលបានជោគជ័យ ៕