សមត្ថកិច្ច បង្ហាញមុខសញ្ញាប្លន់ម៉ូតូ ៦នាក់ ចំនួន២៦ករណី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់, សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ, សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបារាយ ខេត្តកំពង់ធំ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសប្លន់យកម៉ូតូ (ប្រើជើងធា.;ក់ ផ្តួ.;ល ម៉ូតូ យក កាំ.;បិត កា.;ប់) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២៦ករណី។

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់រួមមាន៖
១-ឈ្មោះ សុខ តុលា ភេទ​ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ ពៅ ឌូ ហៅ ហ្វុង ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។
៣-ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ភេទ​ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅតាមផ្ទះសំណាក់ចល័ត មុខរបរ មិនពិតប្រាកដ។
៤-ឈ្មោះ អេង សំណាង ហៅ ចយ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅតាមផ្ទះសំណាក់ចល័ត មុខរបរ មិនពិតប្រាកដ ។
៥-ឈ្មោះ ឈន ម៉េងឡុង ហៅ ឡុង ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រមុខរបរ មិនពិតប្រាកដ។
៦-ឈ្មោះ លី ហៃ ហៅ​ ហ៊ួ ភេទ ប្រុស ជនជាតិ វៀតណាម មានទីលំផ្ទះជួល ផ្លូវលំ ភូមិច្រាំងចាក់ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មុខរបរ ទិញលក់ម៉ូតូ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕