“រវាងប្រាសាទ និងប្រជាជន តើរដ្ឋាភិបាលយកមួយណា? ចម្លើយស្រួល តែវាលំបាក, ស្រួលត្រង់ថាយើងរើសទាំងពីរ ព្រោះផ្ទះកេរ្តិ៍តំណែលដូនតា និងប្រជាពលរដ្ឋយើង ត្រូវតែជាអាទិភាពធំដាច់ខាតបស់រដ្ឋាភិបាល។ ប៉ុន្តែអ្វីដែលលំបាក តើយើងត្រូវសម្រេចភារកិច្ចយ៉ាងណា? កំណើនប្រជាជននាពេលខាងមុខ អាចនឹងជាហានិភ័យដល់តម្លៃបេតិកភណ្ឌដែលអាចត្រូវបានដកចេញពីបញ្ជីយូណេស្កូ”។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕
អត្ថបទ៖ អក្ខរា