ព្រះសង្ឃកម្រក្នុងខេត្តកំពង់ចាមមួយអង្គបានប្រើប្រាស់ជំនាញលើសូនរូបក្បាច់ចម្លាក់រូបក្បាលនាគយ៉ាងល្អវិចិត្រតាមរចនាបថដើម កំពុងល្បីល្បាញលើបណ្តាញសង្គមហ្វេសប៊ុក។
គណនីហ្វេសប៊ុកឈ្មោះ ព្រះចិត្តវិមុត្តិ សេខ សុបញ្ញា បានបង្ហោះរូបភាពវិចិត្រករ ហើយសរសេរខ្លឹសារបែបនេះថា មកសួរសុខទុក្ខ ព្រះភិក្ខុវុទ្ធប្បញ្ញោ ឆន រ៉ាវុទ្ធ ដែលជាព្រះសង្ឃមួយអង្គមានជំនាញពិតប្រាកដលើក្បាច់ចម្លាក់ ស្នាដៃរបស់ព្រះអង្គស្អាតៗដោយរក្សាបាននូវរចនាបថដើម។
បើតាមគណនីហ្វេសប៊ុកខាងលើ ព្រះសង្ឃអង្គនេះគង់នៅវត្តជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
បន្ទាប់ពីការបង្ហោះមានការខាំមិនកោតសើរស្នាដៃ ទេពកោសល្យ និងជំនាញពិតប្រាកដរបស់ព្រះអង្គ ព្រមទាំងមានការស៊ែចែករំលែកតៗគ្នាល្បីល្បាញពេញហ្វេសប៊ុក។
សូមបញ្ជាក់ថា ចម្លាក់នាគក្នុងស្ថាបត្យកម្មសំណង់ខ្មែរ មាននាទីយ៉ាងសំខាន់ទាំងអត្ថន័យនិងសម្រស់ ។ គេប្រើចម្លាក់នាគនៅអមសងខាងផ្លូវទៅកាន់ប្រាសាទឬវត្ដអារាមដែលតំណាងឲ្យពូជសាសន៍ខ្មែរជាសម្បត្ដិរបស់ខ្មែរតំណាងឲ្យផ្លូវទៅកាន់ទេវលោក ដែលនាំមកនូវភាពចម្រុងចម្រើនត្រជាក់ត្រជុំជារៀងរហូតទៅ ៕