កាសែតគាំទ្ររដ្ឋាភិបាលជាង៣០ឆ្នាំ រស្មីកម្ពុជា ប្រកាសបិទទ្វារជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ រួមទាំងគណនីលើអនឡាញដែលផ្សាយតាមរយៈ Facebook, YouTube and Telegram ។ល។
កាសែតរស្មីកម្ពុជា ជាកាសែតធំជាងគេ មានឥទ្ធិពលជាងគេ មានប្រជាប្រិយជាងគេទាំងនៅក្នុងស្រុកនិងក្រៅស្រុកប្រទេសជាកាសែតមាននិន្នការគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងរយៈពេលជាង ៣០ឆ្នាំបានប្រកាសកាត់បន្ថយមន្រ្តី បុគ្គលិកចំនួនម្តងរួចមកហើយ ខណៈនៅថ្ងៃទី១ធ្នូនេះបិទទាំងស្រុងតែម្តងដែលជាការបិទលើកទី២ កាលពឆ្នាំ២០២០។
លោក ទាវ សារៈមុន្នី និពន្ធនាយកកាសែតរស្មីកម្ពុជា បានលើកឡើងប្រាប់អ្នកសារព័ត៌មានថា មូលហេតុសំខាន់ ក្នុងវិស័យសារព័ត៌មានឯកជន គឺងាយយល់ទេ! គឺចំណូល មិនតុល្យភាពជាមួយនឹងចំណាយ។ ដូច្នេះ ដំណើរការវេបសាយ មិនអាចដំណើរការទៅមុខទៀតបានឡើយ។ អ៊ីចឹង ក្រុមប្រឹក្សាភិបាលបានប្រាប់ថា យើងអត់អាចមានហិរញ្ញវត្ថុ ដំណើរការវេបសាយនេះ បន្តទៀតទេ! នេះជាមូលហេតុធំ។
លោកបញ្ជាក់់ថា និយាយរួមបញ្ហាផ្ទៃក្នុង គឺមិនមានទេ ហើយបញ្ហាចម្បង គឺបញ្ហាថវិកា។ ចំពោះ បុគ្គលិកដែលសរសេរជាលក្ខណៈឯកជន ខ្ញុំក៏មិនដឹងដែរ ព្រោះភាគីក្រុមហ៊ុននឹងដោះស្រាយ ដោយផ្ដល់អត្ថប្រយោជន៍តាមច្បាប់ការងារ៕