Wurkz រៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរគូរពិសេសៗ ៣ថ្ងៃក្នុងពិធីបុណ្យសមុទ្រនៅខេត្តកែប មានកីឡាករមកពី ៤ប្រទេស

ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» បានចាប់ផ្តើមហើយហើយរយៈពេល ៣ថ្ងៃ ដែលចាប់ផ្តើមថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ភេសជ្ជៈ Wurkz បានរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ លក្ខណៈអន្តរជាតិ រយៈពេល៣ថ្ងៃ លើសង្វៀន Wurkz Kunkhmer Warrior ដែលមានកីឡាករខ្មែរនិងបរទេសល្បីៗចូលរួមប្រកួតដូចជា៖ កម្ពុជា, ថៃ, ​បារាំង, អូប៉េគ្រីស្ថាន និងម៉ារ៉ុក នៅទីតាំងក្បែរឆ្នេរក្តាម ទល់មុខសាលាខេត្តកែប។

មហាព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ Wurkz Kunkhmer Warrior ឧបត្ថម្ភដោយ ភេសជ្ជៈ Wurkz Energy Drink របស់ក្រុមហ៊ុន khmer beverages និងផ្សាយផ្ទាល់ស្ថានីយ៍ទូរទស្សន៍អប្សរា TV ផេកហ្វេសប៊ុក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងផេក WURKZ ចាប់ពីម៉ោង៧ល្ងាចតទៅ។

ខាងក្រោមនេះជាតារាបញ្ជីឈ្មោះកីឡាករសម្រាប់ការប្រកួតថ្ងៃទី១ ខែធ្នូ៖

សម្រាប់ការប្រកួតថ្ងៃទី២ ខែធ្នូ

សម្រាប់ការប្រកួតថ្ងៃទី៣ ខែធ្នូ