សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល អភិវឌ្ឍន៍ប្រទេសប្រកបដោយការទទួលខុសត្រូវលើកត្តា ៣ជាចាំបាច់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសប្រកបដោយការទទួលខុសត្រូវដោយផ្តោតការយកចិត្តទុកដាក់លើកត្តា ៣ជាចាំបាច់៖ ទី១៖ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង។ ទី២៖ គិតគូរពីផលប៉ះពាល់ផ្សេងៗទៅលើបរិស្ថាន មនុស្ស និងសត្វ។ ទី៣៖ ចូលរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕