ក្តៅចិត្តរឿងគេថា ទៅវះកាត់កែសម្ផស្ស និង កែដើមទ្រូង ដើម្បីគាប់ចិត្តលោក ឆឹម សក្កដា ស្រាប់តែតារាចម្រៀង ពេជ្រ សោភា សារភាពថា ខ្លួនបានទៅកាត់ស្លាបច្រមុះ តែមិនបានកែសម្ផស្ស ឬ កែដើមទ្រូងដើម្បីគាប់ចិត្តនរណាម្នាក់ទេ ។
ពេជ្រ សោភា មិនសប្បាយចិត្តឡើយនៅពេលដែលគេនិយាយថា នាងបានទៅហាងកែសម្ផស្ស ដើម្បីកែនកុនចំណុចខ្វះ គាប់ចិត្តលោក ឆឹម សក្កដា ដែលត្រូវជាគូស្នេហ៍ ដោយនាងបាននិយាយថា រូបកាយជារបស់នាង រឿងអីដែលនាងត្រូវទៅហាងកែសម្ផស្ស កែកុនចំណុចទាំងនោះដើម្បីបុរសណាម្នាក់នោះ ប៉ុន្តែបើនាងពិតជាទៅកែកុនមែន ក៏កែដើម្បីខ្លួនឯងដែរ នោះហើយជាសេចក្តីសុខរបស់មនុស្សស្រី ។
ជាមួយគ្នានោះផងដែរ ពេជ្រ សោភា បានសារភាព នាងបានទៅហាងកែសម្ផស្ស ឱ្យគេកាត់ស្លាបប្រមុះទាំងសងខាងរបស់នាងចេញ ដើម្បីឱ្យឃើញខ្ទង់ច្រមុះកាន់តែខ្ពស់ស្អាត ដូច្នេះហើយទើបគ្រប់គ្នាមើលមកនាងស្រស់ស្អាតប្លែកបែបនេះ ។ ចំណែករឿងកែសម្ផស្ស ឬកែដើមទ្រូងនោះ នាងមិនបានទៅធ្វើឡើយ ហើយក៏មិនចាប់អារម្មណ៍និងធ្វើរឿងនេះដែរ ។
មួយរយៈពេលចុងក្រោយនេះ ពេជ្រ សោភា ពិតជាស្រស់ស្អាតប្លែកមែន ទើបគ្រប់គ្នាយល់ច្រឡំថានាងបានចូលហាងកែសម្ផស្ស ។
ចំណែករឿងរៀបការជាមួយលោក ឆឹម សក្កដា នៅបំណាច់ឆ្នាំ ២០២៣ នេះ ពេជ្រ សោភា នៅពុំទាន់បញ្ជាក់ពីពេលវេលាច្បាស់នៅឡើយទេ ដោយនាងបានឱ្យអ្នកគាំទ្រ រងចាំមើលទាំងអស់គ្នា បើថ្ងៃណានាងរៀបការ នាងនឹងប្រកាសជាសាធារណៈភ្លាម ៕