ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភា នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងសិក្ខាសាលាស្តីពី « ភាពជាដៃគូអភិវឌ្ឍន៍កូរ៉េ-កម្ពុជា៖ ការស្វែងរកយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត (Korea-Cambodia Development Partnership Workshop: Navigating the Path for Future Cooperation) » ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ(NRC)និងវិទ្យាស្ថានកូរ៉េសម្រាប់គោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ (KIEP)។ សិក្ខាសាលានេះ ជាផ្នែកមួយនៃវេទិកា Global Korea Forum 2023។
ក្នុងវេទិកានោះ ឯកឧត្តមបណ្ឌិត បានចូលរួមជាគំនិតយល់ឃើញមួយជ្រុងជូនដល់អង្គពីធីថា ដើម្បីបង្កើននៃកិច្ចសហប្រតិបត្តិការរួមគ្នាបន្ថែមទៀតនាពេលអនាគតនេះ រវាងកូរ៉េនិងកម្ពុជា តាមរយៈជំនួយអភិវឌ្ឍផ្លូវការកូរ៉េ (ODA) ភាគីកូរ៉េគួរសិក្សាលទ្ធភាពលើវិស័យអាទិភាពនានានៅកម្ពុជារួមមាន៖ កសិកម្ម្, ទេសចរណ៍, បរិស្ថាន,ជីវចម្រុះតាមដងទន្លេមេគ្គ, ថាមពលស្អាត និងការរួមកិច្ចសហប្រតិបត្តការលើធនធានមនុស្សជាដើម៕