មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ AIDA BELLA សញ្ជាតិ ITALY មកពីប្រទេសសិង្ហបុរី ផ្ទុកភ្ញៀវទេសចរសរុប ២០០៥នាក់ ស្រី ១០៤៨ មាន នាវិក ៦៣១នាក់ ស្រី១២២នាក់ ។
ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS មកពីប្រទេសវៀតណាមផ្ទុកភ្ញៀវទេសចរ សរុប ១៨០៣នាក់ ស្រី ១០៤៨ មាននាវិកសរុប ១០៤០នាក់ ស្រី២៣០នាក់។
មន្ទីរទេសចរណ៍បានបញ្ជាក់ថា ជាទូទៅភ្ញៀវបានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ វត្តក្រោមជាដើម។ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានសម្របសម្រួលទទួលបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ៕