ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការជ្រុលនិយម មិនថាទាំងនៅក្នុងសាសនា ឬនយោបាយត្រូវលុបបំបាត់ និងបំផ្លាញចោលឲ្យអស់ ព្រោះវាធ្វើឲ្យបែកបាក់សាមគ្គីនៅក្នុងសង្គមជាតិ ដែលជាកត្តាបំផ្លាញនូវសុខសន្តិភាព។
សម្តេចធិបតីបានគូសបញ្ជាក់ថា សង្គ្រាមចាំបាច់កើតឡើងគ្រាន់តែដោយសារអាវុធនោះទេ អ្វីដែលកើតឡើងមុនគេគឺជម្លោះនៅក្នុងចិត្តប្រជាពលរដ្ឋ កាន់ប្រកាន់ ការរើសអើង ការលាបពណ៌គ្នា ការញុះញង់ឲ្យស្អប់ជនជាតិនេះ សាសនានោះ ជាកត្តាធ្វើឲ្យមនុស្សស្អប់គ្នា ឈានទៅការបង្កើតទៅជាសង្គ្រាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបែបនេះនាឱកាសអញ្ជើញក្នុងពិធីស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ ដែលពីធីនេះប្រារពឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ៖ អក្ខរា