កម្ពុជា កំពុងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀនឆ្នាំសិក្សាថ្មី ២០២៣-២០២៤

ក្រសួងអប់រំ​យុវជន​និងកីឡា​បានប្រកាសចាប់ផ្ដើមចុះឈ្មោះកុមារគ្រប់អាយុចូលរៀន​តាមរយៈការធ្វើយុទ្ធនាការប្រមូលកុមារចូលរៀនឆ្នាំសិក្សាថ្មី ២០២៣-២០២៤។ ការចុះឈ្មោះសិស្សចូលរៀននៅតាមគ្រឹះស្ថានបឋមសិក្សា​សាធារណៈទូទាំងប្រទេស​ មានរយៈពេល​ ១​៥​ថ្ងៃ​ ចាប់ផ្ដើមពីថ្ងៃទី១​៥​ ដល់ថ្ងៃទី៣​០ ខែវិច្ឆិកា​ខណៈឆ្នាំសិក្សាថ្មី​២០២៣​-​២​០​២​៤​ ​ចាប់ដំណើរការនៅថ្ងៃទី១​ ខែធ្នូ។

ការធ្វើយុទ្ធនាការប្រមូលកុមារតាមភូមិគោលដៅឲ្យមកចុះឈ្មោះចូលរៀនថ្នាក់ទី១ ក្រោមរូបភាពសកម្មភាពហែរក្បួន ផ្សព្វផ្សាយឃោសនាស័ព្ទ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម ចងបដានិងពាក្យស្លោកនៅតាមទីប្រជុំជន ជាមួយនឹងសារអំពាវនាវដល់មាតាបិតាអាណាព្យាបាលទាំងអស់ដែលមានកូនគ្រប់អាយុ៦ឆ្នាំ និង៧០ខែ មកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ។

សិស្សដែលត្រូវមកចុះឈ្មោះមានតែសិស្សដែលត្រូវរៀនថ្នាក់ទី១ឆ្នាំថ្មីប៉ុណ្ណោះ ឯសិស្សចាប់ពីថ្នាក់ទី២ ដល់ទី៦ថ្មី ត្រូវពិនិត្យឈ្មោះតាមបន្ទប់ថ្នាក់រៀងៗខ្លួន។ ការចុះឈ្មោះចូលរៀនពុំមានការបង់ប្រាក់ឡើយ។

ទន្ទឹមនឹងនេះ ក្រសួងអប់រំ​ណែនាំដល់គណៈគ្រប់គ្រងសាលារៀនត្រូវ សម្របការចុះឈ្មោះចូលរៀនត្រូវអនុវត្ត សម្រួលដោយធ្វើយ៉ាងណាឱ្យសិស្សចំណាកស្រុកបានចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

អត្ថបទ៖ អក្ខរា

DCIM\100GOPRO\GOPR6287.JPG