ព្រលានយន្តហោះសៀមរាបអង្គរបច្ចុប្បន្ន ពិតណាស់នៅឆ្ងាយបន្តិចពីក្រុង ប៉ុន្តែ ខ្ញុំជឿថាក្នុងរង្វង់១០ ២០ឆ្នាំទៀត ទីក្រុងសៀមរាបនឹងរីក ទៅខាងថ្មពួក ដូច្នេះចង់ឬមិនចង់ ព្រលានយន្តហោះនេះនឹងនៅកណ្តាលក្រុងនាពេលឆាប់ៗខាងមុខ។ នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប៕
អត្ថបទ៖ អក្ខរា