ស្របពេលដែលបង្ហាញខ្លួនជាមួយវីឡាតម្លៃរាប់សែនដុល្លារដែលទើបនិងសាងសង់រូបរាល់កាលពីពេលថ្មីនេះ ស្រាប់តែតារាស្រី គឹម លីហ្សា ប្រកាសថា វីឡានោះគឺជារបស់ឪពុកខ្លួនទិញទុកសម្រាប់ចៅៗទៅវិញ ។ រឿងនេះធ្វើឱ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង ពីព្រោះកន្លងមកនាងធ្លាប់បានប្រកាសថា នាងបានទិញវីឡានោះក្នុងតម្លៃថ្លៃដោយបង់រំលោះ ។
តាមរយៈរូបភាព និងសារដែល គឹម លីហ្សា បង្ហោះនៅក្នុងថ្ងៃនេះ គឺនាងបានរៀបរាប់ថា « ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង ។ ប៉ាទិញផ្ទះឱ្យចៅ តែគាត់ថា ម៉ែឪវាឱ្យនៅសិនបាន និយាយរូមផ្ទះជាផ្ទចៅគាត់ ។ ចុះកូនគាត់អត់ទិញឱ្យផងទេអី ? » ។
ក្រោយពីឃើញសាររៀបរាប់របស់តារាស្រី គឹម លីហ្សា បែបនេះ បានធ្វើឱ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង ពីព្រោះកន្លងមកនាងធ្លាប់បានប្រកាសថា បានទិញផ្ទះនោះដោយបង់រំលោះ ដោយខ្លួនឯង ។
ជាមួយគ្នានោះផងដែរប្រភពព័ត៌មានដែលស្និទ្ធជាមួយ គឹម លីហ្សា បានបង្ហើបប្រាប់ថា ក្រោយពីមានរឿងរ៉ាវលែងលះជាមួយស្វាមីមក ជីវិត គឹម លីហ្សា ជួបរឿងរកាំរកូសច្រើន ដូច្នេះហើយទើបក្រុមគ្រួសារនាងព្យាយាមផ្សះផ្សាចំណងអាពាហ៍ពិពាហ៍នាងនិងស្វាមីឱ្យរឹងមាំឡើងវិញ ហើយក៏បានបន្ថែមប្រាក់ដើម្បីទិញផ្ទះនេះ ឱ្យពួកគេរស់នៅជាមួយគ្នា ដើម្បីបញ្ចប់រឿង ។
ចំណែក គឹម លីហ្សា និង ស្វាមី ក៏បានចាប់ផ្តើមស្រឡាញ់ និងយល់ចិត្តគ្នាឡើងវិញ ហើយអ្នកទាំងពីរចាប់ដៃគ្នាបង្កើតអាជីវកម្មផ្សេងៗ ។ ឆាប់ៗខាងមុខនាងគ្រោងនឹងរៀបចំពិធីឡើងផ្ទះវីឡាធំនេះដោយត្រៀមនឹងអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ៕