ទើបតែប្រកាសចូលច្រៀងនៅក្នុងផលិតកម្ម Galaxy Navatra មិនបានប៉ុន្មានផង ស្រាប់តែពេលនេះលោក ជុំ លីណូ បានលេចមុខជាមួយភរិយាក្នុងថ្ងៃសម្ពោធអាជីវកម្មថ្មី ដើម្បីបង្កើនប្រាក់ចំណូល ។
តារាចម្រៀងលោក ជុំ លីណូ បានប្រាប់ថា លោកបានរៀបចំការងាររកស៊ីថ្មីមួយសម្រាប់ភរិយា ហើយលោកជាអ្នកនៅពីក្រោយ ជួយមើលការខុសត្រូវ ។
ទន្ទឹមនិងការបើកអាជីវកម្មថ្មីនេះលោក ជុំ លីណូ ក៏បានប្រកាសជាផ្លូវការថា លោកបានក្លាយទៅជាតារាចម្រៀងពេញសិទ្ធនៅក្នុងផលិតកម្ម Galaxy Navatra ហើយ ដោយបានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ដើម្បីបំពេញតាមបំណងអ្នកគាំទ្រ ។
ថ្វីដ្បិតតែបើកអាជីវកម្មថ្មីសម្រាប់ភរិយារបស់ខ្លួន លោក ជុំ លីណូ មិនបានបន្ធូរដៃ ក្នុងអាជីពចម្រៀងឡើយ ផ្ទុយទៅវិញលោកបានពង្រឹងការងារចម្រៀងឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីសាងប្រជាប្រិយភាពឡើងវិញ ក្រោយពីបាត់មុខមួយរយៈ ។ លោក ជុំ លីណូ បានបន្ថែមទៀតថា សម្រាប់ការងាររកស៊ី គឺលោកទុកឱ្យភរិយាជាអ្នកទទួលខុសត្រូវ ហើយលោកជួយភរិយាពីក្រោយខ្នង ចំណែកការងារស្នូល ដែលសំខាន់បំផុត គឺការងារចម្រៀង ដូច្នេះហើយទើបលោកប្រឹងប្រែងសាងស្នាដៃឱ្យបានល្អ មិនអាចឱ្យបន្ធូរដៃដូចពេលដែលលោកធ្វើជាតារាចម្រៀងឯករាជ្យឡើយ ៕