នៅសល់ជាងមួយខែទៀតពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ចូលរោងការជាមួយគូដណ្តឹងរបស់ខ្លួនហើយ ប៉ុន្តែដើម្បីឱ្យក្លាយទៅជាកូនក្រមុំដ៏ស្រស់ស្អាត និងលេចធ្លោប្រចាំឆ្នាំ ហ៊ិន ច័ន្ទនីរ័ត្ន បានប្រឹងប្រែងថែរក្សាសម្រស់ និងសម្រកគីឡូឱ្យមានរាងស្លីមស្អាត មុនថ្ងៃអាពាហ៍ពិពាហ៍មកដល់ ។
តាំងពីរៀបចំពិធីភ្ជាប់ពាក្យជាសាធារណៈមក កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន លែងមានសំពាធផ្លូវចិត្តដូចពេលមុនទៀតហើយ ជាក់ស្តែងពេលជួបជាមួយមិត្តភក្តិម្តងៗនាងតែងតែប្រកាសប្រាប់គ្រប់គ្នាថា « ខ្ញុំជិតបានប្តីហើយ » ។
ជាមួយនិងភាពរីករាយនេះ ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតប្រចាំឆ្នាំ រហូតនាងមានគម្រោងសម្រកគីឡូឱ្យបានរាងស្លីមស្អាតជាងមុន ។ បើតាមគម្រោងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មានបំណងចង់សម្រកគីឡូឱ្យបាន ៥ គីឡូក្រាមបន្ថែមទៀត ដើម្បីបានរាងស្លីមស្អាតសមជាកូនក្រមុំដ៏លេចធ្លោនៅដើមខែធ្នូខាងមុខ ។
ហ៊ិន ច័ន្ទនីរ័ត្ន បានជ្រើសរើសការសម្រកគីឡូតាមបែបធម្មជាតិៗ ដោយការតមអាហារ និង ការហាត់ប្រាណជាដើម…។ ចំណែករឿងសម្រស់វិញ ហ៊ិន ច័ន្ទនីរ័ត្ន មិនមានការព្រួយបារម្ភនោះទេ ដោយសារនាងជាតារាស្រីមួយរូបដែលមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ដោយមិនបានឆ្លងកាត់មុខកាំបិតម្តងណាឡើយ ភាគច្រើននាងប្រើតែផលិតផលដើម្បីថែរក្សាសម្រស់ឱ្យស្រស់ស្អាតតែប៉ុណ្ណោះ ។
អ្នកគាំទ្រជាច្រើនកំពុងរងចាំមើលកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងឈុតរៀបការ ហើយនាងត្រូវបានគេរំពឹងថា គឺជាកូនក្រមុំដ៏ស្រស់ស្អាត និងលេចធ្លោជាងគេនៅក្នុងខែ ធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ ៕