ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា វិស័យព័ត៌មានជាកំលាំងដ៏មានឥទ្ធិពលក្នុងសង្គមអាចជួយដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្តមបានបែបនេះក្នុងសិក្ខាសាលាស្ដីពី «ការពង្រឹងអក្ខរាវិរុទ្ធខ្មែរ ក្រមសីលធម៌នៅលើវេទិកា ឬផ្សាយផ្ទាល់ និងស្វែងយល់ពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងគ្រឿងញៀន» នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅក្រសួងព័ត៌មាន។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានធ្វើបទបង្ហាញចែករម្លែកនូវស្ថានភាពគ្រឿងញៀនតំបន់ អន្តរជាតិនិងកម្ពុជា យុទ្ធសាស្ត្រស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងឥទ្ធិពលនៃគ្រឿងញៀន។ ក្នុងនោះក្រសួងព័ត៌មាន ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ គ្រប់គ្រង សម្របសម្រួល ការងារផ្សព្វផ្សាយ និងពិធីករ ពិធីការីនី សិល្បះករ សិល្បការីនី ត្រូវបន្តចូលរួមជួយផ្សព្វផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។ ជាមួយនេះអ្នកសារព័ត៌មានត្រូវចូលរួមជួយប្រមូលព័ត៌មានពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងភាពអសកម្មនៅតាមមូលដ្ឋាន៕