សោកស្តាយ ភឹម ស្រីនោ មិនមានសំណាងជាប់ Top ណាមួយពីកម្មវិធី MGI 2023 ខណៈ Peru ជាម្ចាស់មកុដឆ្នាំថ្មី ! 

ក្រោយខំប្រឹងអស់ពីសមត្ថភាព កញ្ញា ភឹម ស្រីនោ នៅតែមិនមានសំណាងបានចូល Top ណាមួយនៅកម្មវិធី Miss Grand International 2023  ខណៈពេលដែល មកុដឆ្នាំនេះបានទៅលើប្រទេស Peru ។ 

ទោះបីជាកញ្ញា ភឹម ស្រីនោ មិនអាចចូលទៅក្នុង Top ណាមួយដូចអ្វីដែលខ្លួនបានរំពឹង ប៉ុន្តែនាងមិនបាក់ទឹកចិត្តឡើយ ផ្ទុយទៅវិញនាងទទួលបានការលើកទឹកចិត្តពីសំណាក់មិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រជាច្រើនទាំងក្នុងនិងក្រៅប្រទេស ។ កញ្ញា ភឹម​ ស្រីនោ នឹងត្រឡប់មកប្រទេស កម្ពុជា វិញ ក្នុងពេលប៉ុន្មានថ្ងៃនេះ ក្រោយពីបញ្ចប់ការការងាររបស់ខ្លួននៅប្រទេស វៀតណាម ជិតមួយខែ ។ 

ត្រឡប់មកវិញ កញ្ញា ភឹម ស្រីនោ ក៏ត្រៀមទទួលការងារជាច្រើននៅក្នុងស្រុក ទាំងការងារថតស្ពត និងការងារផ្សេងៗ ហើយអ្វីដែលពិសេសនោះ គឺនាងមិនអស់ចិត្តឡើយ នាងគ្រោងនឹងត្រឡប់ទៅកាន់វិស័យបវរកញ្ញាជាថ្មីម្តងទៀតនៅពេលណាមួយដែលសមស្រប ។

គួរបញ្ជាក់ផងដែរថា ​ Miss Grand International 2023  គឺបានទៅលើប្រទេស Peru ហើយបេក្ខភាពលំដាប់រងទី ១ បានទៅលើប្រទេស Myanmar , លំដាប់រងទី ២ បានទៅលើប្រទេស Colombia , លំដាប់រងទី ៣ បានទៅលើ USA និង លំដាប់រងទី ៤ បានទៅលើប្រទេស វៀតណាម ៕