កញ្ញា ភឹម ស្រីនោ កាន់តែកក់ក្តៅចិត្ត បន្ទាប់ពីមិត្តភក្តិទាំង ៤ បានឡើងទៅគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ប្រទេស វៀតណាម ។
កញ្ញា ភឹម ស្រីនោ កំពុងធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងបងបង្ហាញមុខក្នុងឈុតតំណាងជាតិដែលមានឈ្មោះថា « ស៊ីក្លូ » ដោយឈុតសម្លៀកបំពាក់នេះពិតជាផ្ទុះខ្លាំងក្នុងការប្រកួត Miss Grand International 2023 នេះ ។
ទន្ទឹមនិងការលេចធ្លោនេះ កញ្ញា ភឹម ស្រីនោ ក៏ទទួលបានការកក់ក្តៅចិត្តបន្ថែមទៀត ក្រោយពីមិត្តភក្តិ ទាំង ៤ រូបបានឡើងទៅគាំទ្រផ្ទាល់នៅប្រទេស វៀតណាម នៅក្នុងរាត្រីប្រកួតផ្តាច់ព្រ័ត្រ ក្នុងយប់នេះ ។ គ្រាន់តែឃើញមិត្តភក្តិទៅចូលរួមគាំទ្រ បែបនេះ កញ្ញា ភឹម ស្រីនោ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ។ បន្ទាប់ពីឃើញទង្វើររបស់ MGC លំដាប់រងទាំង ៤ រូប កាន់តែធ្វើឱ្យមហាជនស្រឡាញ់ពេញចិត្តតារាស្រីទាំង ៤ រូបនេះ ។
ឈានមកដល់វគ្គផ្តាច់ព្រ័ត្រ នេះ កញ្ញា ភឹម ស្រីនោ កាន់តែក្លាហាន និងមានភាពជឿជាក់ខ្លាំងលើខ្លួនឯង រហូតនាងបានពោលពាក្យថា « មិនថាលទ្ធផលបែបណា ខ្ញុំនឹងប្រែងប្រែងបញ្ចេញអស់ពីសមត្ថភាព ដើម្បីនាំ កម្ពុជា ទៅលើឆាកអន្តរជាតិ » ។
នៅពុំទាន់ដឹងថាបេក្ខភាពរូបណា នឹងគ្រងមកុដ MGI 2023 នៅក្នុងឆ្នាំនេះទេ ដូច្នេះកុំភ្លេចលើកទឹកចិត្ត កញ្ញា ភឹម ស្រីនោ ទាំងអស់គ្នានៅក្នុងយប់នេះ ៕