រថយន្តខូចខាតផ្នែកខាងមុខតែប៉ុណ្ណឹង ក្រុមហ៊ុនធានារ៉ាប់រងរថយន្ត Asia Insurance និង Toyota Cambodia វាយតម្លៃជួសជុលអស់ 20000$ជាង? ទាំងដែររថយន្តនេះមានតម្លៃតែ 35500$ ទេ។
លោក ទិត្យ ស៊ូ ថ្មីៗនេះបានបង្ហោះសារផ្ញើទៅកាន់ក្រុមហ៊ុន Toyota ក្នុងនាមអតិថិជនទិញរថយន្ត Toyota Rush ពីក្រុមហ៊ុនToyota Cambodia HQ Branch ដោយមានកញ្ចប់ធានារ៉ាប់រងរថយន្តជាមួយ Asia Insurance ។
លោកថា កាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ មានម៉ូតូមួយគ្រឿងបើកមកបុករថយន្តរបស់ខ្ញុំ រងការខូចខាតដូចរូបខាងលើ ប៉ុន្តែនៅពេលយកទៅជួសជុល ឆែកចុះឆែកឡេីងដោយក្រុមហ៊ុនToyota និង មានការដោយធានារ៉ាប់រងរថយន្ត Asia Insurance ពេលចេញមកអស់តម្លៃ 22853.27$ តេីវាសាកសមទេបងប្អូន ? ក្នុងនាមជាអតិថិជន ដែលគាំទ្រ Toyota និង ប្រេីប្រាស់រថយន្ត Toyota ខ្ញុំទទួលយកមិនបានទេ ។
លោកបន្ថែមថា តម្លៃនៃការជុសជុល ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងនេះបដិសេធ មិនជួសជុលឲ្យខ្ញុំទេ ដោយយកលេសថា ចំណាយលើការជួសជុលអស់លេីសពី80% នៃតម្លៃធានា។ ដូច្នេះខ្ញុំទិញកញ្ចប់ធានារ៉ាប់រងធ្វេីអ្វី? តេីវាសាកសមទេ ម៉ូតូបុកប៉ះជាមួយរថយន្ត ខូចខាតអស់ច្រើនយ៉ាងនេះ ដល់ទៅជាង2 មុឺនដុល្លារ? ក្នុងនាមខ្ញុំជាអតិថិជន សូមសំណូមអោយក្រុមហ៊ុនពិនិត្យមេីលឡេីងវិញ លេីតម្លៃការជុសជុល ។ សូមជួយចែករំលែកបន្ត៕