អ្នកវិនិយោគជនជាតិ ម៉ាឡេស៊ី ( ក្រុមហ៊ុន ហ្វជូណា ផ្លេនថេសិន ) ដែលបានមកវិនិយោគនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៧ លេីវិស័យកសិកម្ម នៅស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ។ អះអាងថា ឧកញ៉ា ជា សុខហេង រំលោភយកដីចំនួន ២០០ហិកតា ដែលក្រុមហ៊ុនបានទទួលពីរាជរដ្ឋាភិបាលកម្ពុជា ។
ករណី ឧកញ៉ា ជា សុខហេង រំលោភយកដីរដ្ឋពីក្រុមហ៊ុន ហ្វជូណា ផ្លេនថេសិន ចំនួន ២០០ហិកតា នេះ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានធ្វើ របាយការណ៍គោរពជូន ប្រមុខរាជរដ្ឋាភិបាលរួចហើយ ហេីយរាជរដ្ឋាភិបាល បានចេញ សជណ លេខ ៤២៨ ចុះថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១ ផ្ញេីជូន ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អោយពិនិត្យមើលករណីនេះ ព្រោះមិនមែនជាករណីក្រុមហ៊ុនទេ តែជារឿងរដ្ឋដែល សម្បទានដីអោយក្រុមហ៊ុន ហេីយដីជាដីរបស់រដ្ឋ ។ និងផ្ញេីជូនឯកឧត្ដម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ អាចដាក់ពាក្យបណ្តឹងសេីរេី បេីច្បាប់អនុញ្ញាត ដេីម្បីការពារដីរដ្ឋ ។ ប៉ុន្ដែរហូតមកដល់ ពេលនេះ ខាងក្រសួងកសិកម្មបានធ្វើលិខិតអន្តរាគមន៍បន្ថែមចំនួន ២ លេីកហេីយទៅក្រសួងយុត្តិធម៌ តែមិនទាន់មានចម្លើយពីក្រសួងយុត្តិធម៌នៅឡេីយទេ ។
ក្នុងជំនួនជាមួយអ្នកសារព័ត៌មានលោក ផេង វណ្ណៈ បានឲ្យដឹងថា អ្នកវិនិយោគជនជាតិម៉ាឡេស៊ី បានស្នេីសុំអោយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាពិនិត្យមើលករណី ឧកញ៉ា ជា សុខហេង រំលោភយកដីរដ្ឋដោយក្ដីអនុគ្រោះ ។ ការរំលោភបំពានពីសំណាក់ ឧកញ៉ា ជា សុខហេង បានធ្វើអោយក្រុមហ៊ុនជួបឧបសគ្គ មិនអាចវិនិយោគលេីដីដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលឡេីយ ហេីយប្រជាពលរដ្ឋខ្មែរប្រមាណ ១៥០នាក់ ត្រូវអត់ការងារធ្វើ ដោយសារទង្វើរបស់ ឧកញ៉ា ជា សុខហេង ។
អ្នកវិនិយោគ ជនជាតិ ម៉ាឡេស៉ី សំណូមពរ រាជរដ្ឋាភិបាលថ្មី មេត្តាជួយពន្លឿនដោះស្រាយករណី ឧកញ៉ា ជា សុខហេង រំលោភយកដីក្រុមហ៊ុនអោយបានឆាប់ដេីម្បីក្រុមហ៊ុនបន្តការងារវិនិយោគទៅមុខទៀត៕