សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញអំពីបំណងចង់ឱ្យប្រជាពលរដ្ឋខ្មែរពង្រីកលទ្ធភាព យកកូនឱ្យបានច្រើន ដោយសារតែពេលនេះប្រជាជនកម្ពុជា មានត្រឹមជាង១៧លាននាក់ប៉ុណ្ណោះ។ ជាមួយនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហើបពីបំណងចង់បានកូនទី៤ ផងដែរ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រូសារងាយរងហានិភ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា