មន្ត្រីជំនាញអះអាងថា ការយល់ដឹងអំពីបទល្មើសក្នុងវិស័យប្រេងឥន្ធនៈ ហាក់មានភាពប្រសើរឡើង

ដោយសង្កេតឃើញថា ឱកាសពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៅតែបន្តធ្វើការត្រួតពិនិត្យអនុលោមភាពតាមស្ថានីយ ដេប៉ូប្រេងឥន្ធនៈនានា ដើម្បីការពារដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋត្រូវធ្វើដំណើរច្រើនទៅទីជិតទីឆ្ងាយ។

ដូចនេះ នាថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣ នេះ មន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប. ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តក្រចេះ បានធ្វើការត្រួតពិនិត្យលើស្ថានីយ ដេប៉ូសរុបចំនួន ១០ទីតាំងផ្សេងៗគ្នា ដែលជាលទ្ធផលល្អ ពុំមានស្ថានីយ ដេប៉ូប្រេងឥន្ធនៈ ប្រកបរបរមិនស្មោះត្រង់ចំពោះអ្នកប្រើប្រាស់នោះទេ ពោលគឺមានអនុលោមភាពទាំងបរិមាណ និងតម្លៃ៕