ត្រៀមៗអ្នកទៅលេងស្រុកកំណើត! រថយន្តក្រុងជិះមិនអស់ប្រាក់ ចេញដំណើរនៅព្រឹកស្អែកនេះហើយ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥​ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយ​ជូន​បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបុណ្ឌ ប្រពៃណីជាតិខ្មែរ។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅថ្ងៃទី១១ ខែតុលានេះ អំពាវនាវដល់បងប្អូនកម្មករ-និយោជិត និង​ប្រជាពលរដ្ឋ អញ្ជើញទទួលសេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុងទៅស្រុកកំណើត ជិះដោយមិនបង់ប្រាក់ ប្រកបដោយសុវត្ថិភាព ផាសុកភាព ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ៕

ខាងក្រោមនេះជាព័ត៌មានអំពីទីតាំងចេញដំណើរ៖