សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាកិច្ចអន្តរាគមន៍បន្ទាន់របស់រាជរដ្ឋាភិបាលចំពោះពលរដ្ឋ និងនិស្សិតខ្មែរនៅអុីស្រាអែល គឺសម្តេចបានដាក់ចេញគោលការណ៍ឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវកំណត់ចំនួនប្រជាពលរដ្ឋនៅអុីស្រាអែលទាំងអស់ និងរកឲ្យឃើញនូវព័ត៌មានថាតើពួកគេនៅទីណា ដើម្បីងាយស្រួលអន្តរាគមន៍ជួយ។
សម្តេចធិបតីនាយរកដ្ឋមន្ត្រីបានឲ្យដឹងថា មកដល់ព្រឹកនេះ តាមទន្និន័យដែលសម្តេចទទួលបានគឺមានពលរដ្ឋខ្មែរយើងពិសេសនិស្សិតនៅអុីស្រាអែល មានចំនួន ៤៥៤នាក់ ក្នុងនោះបានជម្លៀសចេញទៅកន្លែងសុវត្ថិភាពចំនួន ៣២៣នាក់ និងនៅ ១៣១នាក់ទៀត កំពុងស្ថិតនៅតំបន់រងហានិភ័យនៅឡើយ ដែលយើងកំពុងបន្តសហការជាមួយអាជ្ញាធរអុីស្រាអែល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងបែបនេះ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-ឆ្នាំ២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ៕
អត្ថបទ៖ អក្ខរា