សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះតួអង្គ ៤នាក់ ដែលបានមរណកាលក្នុងរយៈពេលនៃការថតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»។ «ទីមួយមេបញ្ជាការ សុខ សារឿន កាលដែលពេលយើងចាប់ផ្តើមថត គាត់នៅរស់ ទីពីរបងប្រុងរបស់ខ្ញុំហ៊ុន ណេង ទីបី អ្នកគ្រូពេទ្យ តាំងលី ឯទីបួន ប្អូនថ្លៃពៅរបស់ខ្ញុំ កាលដែលថតគាត់នៅរស់ ហើយដែលឥលូវរឿងបានកើត ប៉ុន្តែពួកគាត់មិនបានមើលរឿងដែលត្រូវបានសម្តែងជាតួអង្គរបស់គាត់នោះទេ»។
សម្តេចតេជោមានប្រសាសន៍ែបបនេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ៕
អត្ថបទ៖ អក្ខរា