អ្នកឧកញ៉ា ឡេង ប្រុស រួមជាមួយនឹងក្រុមការងារសប្បុរសធម៌អ្នកឧកញ៉ាឡេង ប្រុស និងអ្នកបកប្រែ-មគ្គុទ្ទេសក៍ ប្រចាំប្រទេសថៃ បានប្រារព្ធរៀបចំពិធីបុណ្យកាន់បិណ្ឌ (បិណ្ឌទី៩) ភ្ជុំបិណ្ឌ នៅម្តុំផ្សារប្រាទូណាម ទីក្រុងបាងកក ប្រទេសថៃ ជាមួយនឹង បងប្អូនខ្មែរបាននឹងកំពុងប្រកបការងារ និងរៀនសូត្រនៅលើទឹកដីថៃ ជាង១០០០នាក់ កាលថ្ងៃអាទិត្យ ទី៨ ខែតុលាម្សិលមិញ។
ពិធីបុណ្យកាន់បិណ្ឌទី៩ រៀបចំអ្នកឧកញ៉ា ឡេង ប្រុស ជាមួយបងប្អូនខ្មែរដែលបាននឹងកំពុងប្រកបការងារ និងរៀនសូត្រ នៅថៃនាពេលនេះ មានការរៀបចំពិធីសូត្រ រាប់បាត្រព្រះសង្ឃ ព្រមទាំងមានការសម្តែងរបាំជូនពរដែលមរតករបស់ខ្មែរ និងពិសាអាហារសាមគ្គី មាននំបាញ់ចុកខ្មែរជាដើម។
ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា ឡេង ប្រុស ក៏បានរៀបចំការប្រគំន្ត្រីដែលចូលរួមពីតារាចម្រៀងផលិតកម្ម Galaxy Navatra ហើយមានមនុស្សចូលរួមទស្សនា និងរាំកម្សាន្តជាច្រើនពាន់នាក់។
សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌទី៩ នៅម្តុំផ្សារប្រាទូណាម ទីក្រុងបាងកក កាលថ្ងៃទី៨តុលាម្សិលមិញនេះត្រូវបានរៀបចំដោយក្រុមការងារយុវជន ESEA, ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ, ក្រុមការងារមិត្តយើង ព្រមទាំងមាបការឧបត្ថម្ភដោយក្រុមហ៊ុន Galaxy Navatra Group, ក្រុមហ៊ុនអចលនទ្រព្យ ឡេង និមល, ក្រុមហ៊ុន ណាវ៉ាត្រា ខ្នាតយក្ស និងក្រុមហ៊ុនដឹកជញ្ជូន ស្រឡាញ់អ្នក៕