តារាចម្រៀង ខេមរៈ សិរីមន្ត ឧបត្ថមប្រាក់ចំនួន ១០០០ ដុល្លារ សម្រាប់ការប្រកួតរវាង ក្រុមផ្ការីកគ្រប់រដូវ និង ក្រុមកីឡាពិការភាពគថ្លង់ ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍នេះ ។
នាយ ពែកមី ដែលជាប្រធានក្រុមផ្ការីកគ្រប់រដូវ បានផ្ញើសារសុំឱ្យបងប្អូនទស្សនិកជនទាំងអស់ចូលរួមទស្សនាការប្រកួតរវាង ក្រុមផ្ការីកគ្រប់រដូវ និង ក្រុមកីឡាពិការភាពគថ្លង់ ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍នេះឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់កីឡាករទាំងអស់ ។ ជាមួយគ្នានោះផងដែរ នាយ ពែក មី ក៏បានថ្លែងអំណរគុណដល់លោក ឧកញ៉ា ខេមរៈសេរីមន្ត ដែលបានឧបត្ថម្ភទឹកប្រាក់1000$ សម្រាប់ការប្រកួត រវាងក្រុមផ្ការីកគ្រប់រដូវ នឹង ក្រុមកីឡាពិការភាព គ ថ្លង់ នៅថ្ងៃសៅទី7ខែ តុលា ឆ្នាំ ២០២៣វេលាម៉ោង5ល្ងាច ក្នុងទីលាន ស្តាតចាស់ ។
បន្ទាប់ពីឃើញទឹកចិត្តដ៏ល្អរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បែបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្ត ហើយថែមទាំងសរសើរលោកផងដែរ ។
ប្រសិនបើទស្សនិនិកជនមិនដឹងថាទៅកម្សាន្តនៅទីណានោះ កុំភ្លេចចុងសប្តាហ៍នេះអាចទៅមើលការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡា ផ្ការីកគ្រប់រដូវ និងក្រុមកីឡាពិការភាព គ ថ្លង់ ទាំងអស់គ្នានៅទីលាន ស្តាតចាស់ ថ្ងៃទី ០៧ ខែ តុលា វេលាម៉ោង ៥ ល្ងាច ៕