សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញដល់គ្រូបង្រៀនត្រូវបង្កើនការស្រាវជ្រាវចងក្រងឯកសារផ្សេងៗ ដើម្បីជាប្រយោជន៍ក្នុងវិស័យអប់រំ។ សម្តេចបានថ្លែងថា៖”កុំខ្លាចវិនិយោគលើមនុស្ស ដើម្បីបង្កើតលទ្ធផលការងារសម្រាប់ប្រទេសជាតិយើង”។ សម្តេចធិបតីបានមានប្រសាសន៍បែបនេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សម្តេចបានកត់សម្គាល់ថា នៅលើបណ្ណាល័យនៅក្រៅប្រទេសមិនមានឯកសារដែលស្រាវជ្រាវជារបស់ខ្មែរនោះទេ ហើយខ្មែរទៅរៀនប្រវត្តិសាស្ត្រខ្មែរពីជនបរទេស និងរៀនពីស្ថានភាពស្រុកទេសខ្លួនឯងពីសៀវភៅបរទេស។ ដូច្នេះការបង្កើតវប្បធម៌ និងទម្លាប់ស្រាវជ្រាវនេះ គឺត្រូវជំរុញ និងលើកទឹកចិត្តបន្ថែមទៀត៕
អត្ថបទ៖ អក្ខរា