នាព្រឹកថ្ងៃទី០៤ ខែតុលានេះ លោក Kevin McCarthy ត្រូវបានសមាជិកសភា បោះឆ្នោតទម្លាក់ពី តំណែង ខណៈលទ្ធផលគឺ ២១៦សម្លេង ទល់នឹង២១០សម្លេង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
លោក Kevin បានប្រកាសថា នឹងមិនបន្តឈរឈ្មោះប្រជែងតំណែងជាប្រធានសភាម្ដងទៀតឡើយ ខណៈបច្ចុប្បន្ន លោក Patrick McHenry ត្រូវកាន់តំណែងជាប្រធានសភាបណ្ដោះអាសន្ន ទម្រាំមានការបោះឆ្នោតជ្រើសតាំងប្រធានសភាថ្មី នាសប្ដាហ៍ក្រោយ។
ជាមួយគ្នានោះ សេតវិមានបានទទូចឲ្យគណបក្សសាធារណរដ្ឋត្រូវតែចាត់វិធានការបន្ទាន់ ដើម្បីជ្រើសរើសប្រធានសភាថ្មី ឲ្យបានរហ័សបំផុត ស្របពេលបច្ចុប្បន្ន ការប្រជែងតំណែងមួយនេះ កំពុងមានភាពតានតឹងខ្លាំងនៅក្នុងកិច្ចប្រជុំរបស់គណបក្សសាធារណរដ្ឋ៕