សុគន្ធ និសា វិលវិញយ៉ាងតក់ក្រហល់ទាំងបំណងប្រាថ្នាធំមិនទាន់សម្រេច

បំណងប្រាថ្នាធំរបស់តារាចម្រៀង សុគន្ធ និសា នៅមិនទាន់បានសម្រេចផង នាងបានហោះពី សហរដ្ឋអាមេរិក មកប្រទេស កម្ពុជា វិញទាំងតក់ក្រហល ដើម្បីចូលរួមក្នុងពិធីមង្គលការធំមួយ ។

សុគន្ធ និសា បានទៅនៅ សហរដ្ឋអាមេរិក រយៈពេលជិត ២ ខែជាមួយស្វាមីខ្លួន បើតាមគម្រោងនាងនឹងបន្តស្នាក់នៅទីនោះយូរជាងនេះដោយសារតែនាងមានបំណងប្រាថ្នាធំៗជាច្រើនដែលត្រូវធ្វើ ដូចជាការងាររកស៊ី និង គម្រោងយកបុត្រជាដើម… ។ 

ថ្វីដ្បិតតែការងារទាំងនោះមិនទាន់ទទួលបានជោគជ័យដូចអ្វីដែលខ្លួនប៉ងប្រាថ្នា ប៉ុន្តែពេលនេះនាងបានហោះត្រឡប់មកប្រទេស កម្ពុជា វិញហើយកាលពីថ្មីៗនេះ ដើម្បីចូលរួមក្នុងកម្មវិធីមង្គលការដ៏ធំមួយកាលពីប៉ុន្មានថ្ងៃមុន ។ តាមរយៈរូបភាពជាច្រើនសន្លឹកនេះ សុគន្ធ និសា នៅតែស្រស់ស្អាត និងគួរឱ្យស្រឡាញ់ដូចមុន ជាពិសេសពេលជួបជាមួយមិត្តភក្តិម្តងៗ នាងនៅតែទទួលបានសំណួរដដែលៗថា តើនាងមានកូនតាមបំណងហើយឬនៅ ?

សំណួរនេះបានធ្វើឱ្យ សុគន្ធ និសា គាំងស្ទើរតែឆ្លើយពុំរួច តែទោះជាយ៉ាងណានានៅតែអះអាងថា នាងនឹងយកកូនក្នុងពេលឆា​ប់ៗ ប៉ុន្តែពេលនេះនាងមិនទាន់មានកូននៅឡើយទេ ។ 

ទន្ទឹមនិងការបង្ហាញខ្លួនជាលើកដំបូងជាមួយការងារថ្មីស្វាគមន៍ខែ តុលា តារាចម្រៀង សុគន្ធ និសា ក៏មានគម្រោងការងារធំៗជាច្រើនផ្សេងទៀតដែរត្រូវធ្វើ រហូតនាងសម្រេចចិត្តត្រឡប់មកពី អាមេរិក វិញទាំងតក់ក្រហល់ បើទោះបីជាស្វាមីនាងចង់ឱ្យនាងបន្តស្នាក់នៅទីនោះយូរទៀតក្តី ក៏នាងមិនព្រមដែរ ៕