សង្រ្គាមពាក្យសម្តីរវាងតារាកំប្លែង ម៉ាដូណា និង នាង ខ្ញុង រឿងបំណុល កំពុងផ្ទុះខ្លាំងពេញបណ្តាញសង្គម 

អត់ទ្រាំលែងបានតារាកំប្លែងលោក ម៉ាដូណា បានព្រលះតារាកំប្លែងនាង ខ្ញុង យ៉ាងចាស់ដៃ ពីរឿងបំណុល ប៉ុន្តែរំលងមិនបានប៉ុន្មានតារាកំប្លែងនាង ខ្ញុង បានឆ្លើយតបទៅលោក ម៉ាដូណា វិញធ្វើឱ្យផ្ទុះខ្លាំងពេញបណ្តាញសង្គម ។

លោក ម៉ាដូណា បានរៀបរាប់យ៉ាងច្រើននៅលើ ហ្វេសប៊ុករបស់ខ្លួន ពីរឿងបំណុលដែលតារាកំប្លែងនាង ខ្ញុង បានជំពាក់ប្រាក់ខ្លួន តែមិនព្រមសង ជាក់ស្តែងដូចអ្វីដែលទស្សនិកជនបានឃើញស្រាប់ ។ 

ក្រឡេកមកមើល ហ្វេសប៊ុក របស់តារាកំប្លែងនាង ខ្ញុង វិញ ក៏បានបង្ហោះតបតទៅលោក ម៉ាដូណាវិញ ថា « ខ្ញុំមិនតបតទេ ព្រោះខ្ញុំមិនបានបោកប្រាស់អ្នកណា ដូចការជេរប្រមាថមើលងាយរបស់អ្នកឡើយកាជេរប្រមាថខ្ញុំទាំងប៉ុន្មានទូលខ្លួនឯងចុះ ខ្ញុំជំពាក់ ខ្ញុំប្រឹងរកសងតាមលទ្ធភាព សូម្បីតែគ្រែដេកក៏ខ្ញុំកាត់សងដែរ ហៅខ្ញុំទៅលេងកម្មវិធីក៏ខ្ញុំទៅកាត់សងដែរ។ កន្លែងណាដែលថាខ្ញុំបោកប្រាស់ រកបានតិចតួចខ្ញុំដាក់ទៅរហូត ពេលខ្ញុំរកមិនបាន ខានដាក់ទៅក៏បង្ហោះជេរប្រមាថមើលងាយខ្ញុំទាំងប្ដីទាំងប្រពន្ធ ទោះតតាំងមុខច្បាប់ក៏ខ្ញុំលែងខ្លាចដែរ ។ ព្រោះខ្ញុំនៅរស់ជ្រងោលដើម្បីរកសង តែអ្នកឯងជេរប្រមាថបរិហារកេរ្តិ៍ខ្ញុំជាសាធារណៈនេះយ៉ាងម៉េចវិញ ប្រមាថទាំងអាយុជីវិតដល់គ្រួសារខ្ញុំទៀត » ។

សង្រ្គាមពាក្យសម្តីរវាងតារាកំប្លែងទាំងពីរដួង កំពុងផ្ទុះខ្លាំងពេញបណ្តាញសង្គម ៕