គ្រាន់តែថតរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ចប់ភ្លាម តារាស្រីដ៏មានប្រជាប្រិយភាព ហ៊ិន ច័ន្ទនីរ័ត្ន បានហោះទៅប្រើជីវិតហាយសូរនៅលើទឹកដី សហរដ្ឋអាមេរិក ដើម្បីសាកថ្មជីវិត ។
ពេលនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងស្ថិតនៅលើទឹកដី សហរដ្ឋអាមេរិក ដោយនាងបានប្រើជីវិតយ៉ាងហ៊ឹហារ និង ហាយសូរបំផុត ក្រោយពីបានខំប្រឹងប្រែងធ្វើការងារអស់ពេលជាច្រើនខែ ។ ហ៊ិន ច័ន្ទនីរ័ត្ន បាននិយាយថា ធ្វើការខ្លះ ដើរលេងខ្លះ ទើបជីវិតមានន័យ ។
មួយរយៈពេលចុងក្រោយនេះកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានចំណាយពេលវេលាច្រើនទៅលើការដើរកម្សាន្តនៅតាមបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក មិនចាញ់តារាល្បីៗមួយចំនួនទេ ហើយការចេញទៅដើរកម្សាន្តនៅលើទឹកដី សហរដ្ឋអាមេរិក លើកនេះគឺខុសប្លែកពីលើកមុនៗ ដោយនាងបានចំណាយថវិការផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារដើម្បីផ្តល់ក្តីសុខដល់ខ្លួនឯង ដូចជាដើរទិញសំភារៈប្រ៊េនប៊្រេន ដែលមានតម្លៃថ្លៃៗជាដើម…។
ក្នុងចន្លោះពេលដែលប្រើជីវិតហ៊ឹហារនៅលើទឹកដី សហរដ្ឋអាមេរិក កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានផ្អិបការងារសិល្បៈចោលទាំងស្រុង ទាំងកម្មវិធីនៅក្នុងទូរទស្សន៍ ក៏ដូចជាការងារតាមបណ្តាក្រុមហ៊ុននានា ពីព្រោះនាងចង់លំហែកាយ ក្រោយពីបានប្រឹងប្រែងធ្វើការងារអស់ពេលជាយូរ ។
មកទល់ពេលនេះ ហ៊ិន ច័ន្ទនីរ័ត្ន នៅតែព្យាយាមលាក់បាំងពីជីវិតឯកជនរបស់ខ្លួន បើទោះបីជាអ្នកគាំទ្រជាច្រើនចង់ឃើញនាងរៀបការ និង ស្លៀកឈុតកូនក្រមុំ ក្តី ។ ហ៊ិន ច័ន្ទនីរ័ត្ន នៅតែនិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា ជីវិត Single ក៏អាចសប្បាយតាមអ្នក Single បានដែរ ដូចជាការចេញទៅលំហែកាយនៅក្រៅប្រទេសជាមួយមិត្តភក្តិ …៕