កៀករដូវបុណ្យភ្ជុំបិណ្ឌលោក ខេមរៈ សិរីមន្ត ចេញបទចម្រៀង« ១០ ឆ្នាំមានប៉ុន្មានដង ?» ពិរោះរណ្តំចិត្តជូនអ្នកគាំទ្រ ស្តាប់ និងរាំលេងកម្សាន្ត 

« ១០ ឆ្នាំ មានប៉ុន្មានដង ?» ជាចំណងជើងបទចម្រៀងថ្មីមួយរបស់លោក ខេមរៈ សិរីមន្ត ដែលបានចេញនៅក្នុងផលិតកម្ម Galaxy Navatra កាលពីម្សិលមិញនេះ ដើម្បីត្រៀមអបអរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់ក្នុងឆាប់ៗខាងមុខ ។

នៅសល់តែប៉ុន្មានសប្តាហ៍ទៀតដល់រដូវបុណ្យភ្ជុំបិណ្ឌ ហើយ ហើយសម្រាប់ផលិតកម្ម Galaxy Navatra ក៏បានផលិតបទចម្រៀងថ្មីៗជាច្រើនសម្រាប់តារាចម្រៀងនៅក្នុងផលិតកម្មរបស់ខ្លួនដើម្បីច្រៀង និងសម្តែងជូនបងប្អូនទស្សនានៅក្នុងរដូវកាលនេះ ជាក់ស្តែងតារាចម្រៀងលោក ខេមរៈ សិរីមន្ត ទើបតែបានបង្ហើរនូវបទចម្រៀងថ្មីមួយដែលមានចំណងជើងថា  « ១០ ឆ្នាំមានប៉ុន្មានដង ?» ដែលគួរឱ្យចាប់អារម្មណ៍បំផុត មិនថាអត្ថន័យក្នុងបទចម្រៀង ក៏ដូចជាបទភ្លេង ពិតជាទាក់ទាញអ្នកគាំទ្រខ្លាំងណាស់ ។ 

ក្នុងបទចម្រៀង « ១០ ឆ្នាំមានប៉ុន្មានដង ?»​ គឺលោក ខេមរៈ សិរីមន្ត បានច្រៀងរៀបរាប់ពី ការធ្វើបុណ្យ សាងមិត្តឱ្យបានច្រើនព្រោះពេលវេលាមិនមានច្រើននោះទេសសម្រាប់យើងគ្រប់គ្នា ។ លើសពីនេះទៅទៀតបទចម្រៀងមួយបទនេះក៏មានបង្កប់សារអប់រំផងដែរ ។ 

គួរបញ្ជាក់ផងដែរថា បទចម្រៀង « ១០ ឆ្នាំមានប៉ុន្មានដង ?» គឺនិពន្ធទំនុកច្រៀងដោយ ឯកឧត្តម ខេមរៈ ភារុណ , និពន្ធ Melody និងបទភ្លេងដោយ Tonosaki ឧបករណ៍ភ្លេងខ្មែរ ដោយ ខាត់ យ៉ៃ ។ តោះស្តាប់បទចម្រៀងរបស់លោក ខេមរៈ សិរីមន្ត ទាំងអស់គ្នា ថាពិរោះរណ្តំចិត្តដល់កម្រិតណា ? ៕