នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រោងចក្រសហគ្រាសទាំង១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន ៧, ដេរស្បែកជើងចំនួន ២ បោះពុម្ពលើសម្លៀកបំពាក់ចំនួន ១ និងផលិតគ្រឿងអេឡិចត្រូនិចចំនួន ១៕