ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ត្រូវបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិដែលនៅសល់ឱ្យបានលឿន ដោយសហការជាមួយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ពិនិត្យមើលដីណាដែលបានដោះស្រាយហើយ ដើម្បីពន្លឿននីតិវិធីនៃការចេញបណ្ណទាំងនោះ។ ចំពោះបញ្ហាវិវាទដីធ្លីដែលនៅសេសសល់ ត្រូវអញ្ជើញភាគីវិវាទមកដោះស្រាយដើម្បីបញ្ចប់ការងារ។
ប្រសាសន៍ណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បែបនេះក្នុងកិច្ចប្រជុំជីវភាពក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្ត របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២៣។
ដើម្បីសម្រួល និងពន្លឿនការងារទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏ផ្តល់គោលការណ៍ឱ្យពិនិត្យរើសមន្ត្រីនៅក្រសួង ឬមន្ត្រីសុរិយោដីនៅតាមខណ្ឌនានាដែលបានបំពេញការងារចុះបញ្ជីស្ទើររួចរាល់ហើយ ដេីម្បីជួួយនៅមន្ទីរខេត្តព្រះសីហនុ ក្នុងរយៈពេលឯកភាពមួយ ឬពិនិត្យលទ្ធភាពជួលក្រុមហ៊ុនឯកជនដែលមានសម្បទាផ្នែកច្បាប់ ដើម្បីចុះធ្វើការងារនេះផងដែរ៕
អត្ថបទ៖ អក្ខរា