ប្រជុំកំពូលអាស៊ានលើកទី៣ និង៤៣៖ សម្តេចតេជោ ហ៊ុន​សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្មេងជាងគេ

“ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ? កាលខ្ញុំចូលរួមប្រជុំអាស៊ានលើកដំបូងដែលជាការប្រជុំកំពូលអាស៊ានលើក​ទី៣ នៅហ្វីលីពីនឆ្នាំ១៩៩៩ ខ្ញុំជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន១០ គឺមានអាយុ៤៧ឆ្នាំ។ ពេលនេះការប្រជុំកំពូលលើកទី៤៣ ដែលឥណ្ឌូណេសុី ធ្វើជាម្ចាស់ផ្ទះ ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន១១ រាប់ទាំងទីម័រខាងកើត។ ពេលនេះ ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ”។ នេះបើតាមសារលើបណ្តាញសង្គមសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣។

ខណៈដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានចាប់ផ្តើមនៅទីក្រុងហ្សាកាតា ប្រទេ​ស​​ឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានជូនពរថ្នាក់ដឹកនាំអាស៊ាន ដែលជាមិត្តចាស់យូរឆ្នាំពីចម្ងាយផងដែរ។

សូមជម្រាបថា នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ (កិច្ចប្រជុំចង្អៀត) នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ដែលនឹងជជែកពិភាក្សា ពីការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

អត្ថបទ៖ អក្ខរា