ឯកឧត្ដម ងួន រតន: អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បន្តចុះដោះស្រាយសំណូមពរបងប្អូនប្រជាពលរដ្ឋចំនួន១៣១គ្រួសារពាក់ព័ន្ធនឹងការប្រើប្រាស់និងអាស្រ័យផលដីរបស់ពួកគាត់តាំងឆ្នាំ១៩៨៣ ស្ថិតក្នុងទីតាំងសហគមន៍នេសាទនៅក្នុងឃុំទំពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ពលរដ្ឋទាំង ១៣១គ្រួសារក្នុងទីតាំងសហគមន៍នេសាទបានស្នើសុំកាត់ជ្វាលដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ ព្រោះបច្ចុប្បន្នពួកគាត់មិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយ។ ទីតាំងសហគមន៍នេសាទមានសហគមន៍អភិវឌ្ឍន៍ស្ទឹងព្រៃប្រស់ និងសហគមន៍ឧកញ៉ាមហាពពាយ មានផ្ទៃដីសរុប ៩៣៩ហិចតា។ ពលរដ្ឋស្នើសុំកាត់ជ្វាលដីពីសហគមន៍ទាំងពីរចំនួន ៧០,៨៩ហិចតា តាមរដូវកាល ខណៈដីតំបន់នេះទឹកលិចនៅរដូវវស្សា៕
អត្ថបទ៖ អក្ខរា