តាមរយៈសារដ៏វែងអន្លាយរបស់តារាចម្រៀង នីគីនីគី បានបង្ហោះកាលពីព្រឹមមិញនេះ បានធ្វើឱ្យមហាហជនជាច្រើនកាន់តែដឹងច្បាស់ថា ទំនាក់ទំនង នីគីនីគី និង ចេនី មិន ដែលធ្លាប់មិត្តស្និទ្ធស្នាលរួមក្រុម បានប្រេះឆាយ៉ាងពិតប្រាកដ ហើយទំនាក់ទំនងអ្នកទាំងពីរក៏ពិបាកនិងផ្សះផ្សាគ្នាដែរ ។
រឿងរ៉ាវបែបកបាក់ និង ឈ្លោះគ្នារវាងតារាចម្រៀង នីគីនីគី និងពិធីការិនី ចេនី មិន បានបែកធ្លាយជាយូរណាស់មកហើយ គឺតាំងពី មុន ចេនី មិន រៀបការមកម្ល៉េះ សូម្បីតែថ្ងៃរៀបការរបស់ ចេនី មិន ក៏ នីគីនីគី ចូលរួមទាំងសោះកក្រោះដែរ គ្រាន់តែមិនមានអ្នកចាប់អារម្មណ៍ ។
ដោយឡែកនៅព្រឹកថ្ងៃទី ៣១ ខែ សីហា នេះ ស្រាប់តែ នីគីនីគី បានបង្ហោះសារដ៏វែងអន្លាយមួយ ដែលរៀបរាប់ហាក់បីដូចជាដៀមដាមដល់បុគ្គលណាម្នាក់់ ដោយក្នុងសារនោះនាងរៀបរាប់ថា « បុគ្គលម្នាក់ៗនៅក្នុងក្រុម Worksolid សុទ្ធតែមានប្រវត្តិជូរចត់ លំបាកដូចគ្នា ខុសតែសាច់រឿងតែប៉ុណ្ណោះ (សុំមិនរាប់ឆ្កែក្នុងផុសនេះ)! មានអ្នកដើរដល់ផ្លូវទាល់ បាក់ទឹកចិត្ត តែលតោល អស់មធ្យោបាយ សឹងតែបាត់បង់ខ្លួនឯង និងខ្លះទៀតហាក់ដូចជា invisible គេមើលមិនឃើញសក្ដានុពល។ ខ្ញុំមិនយល់សោះថាហេតុអ្វីចក្រវាលនាំយកបុគ្គលជាច្រើនបែបនេះមកក្បែរខ្ញុំរហូត ប៉ុន្តែប្រហែលជាដោយសារខ្ញុំធ្លាប់លំបាកហ្នឹងឯង ទើបពេលឃើញ ស្គាល់ភ្លាមថាដូចខ្លួនឯង ហើយអាចស្ដាប់ និងយល់ពីពួកគាត់។ It’s the law of attraction! មនុស្សអាត្មានិយម ឬមិនដែលលំបាកនឹងស្ដាប់មិនចូល ពិបាកrelate ឫសុខចិត្តបែរខ្នងដាក់។ តែខ្ញុំពិបាកសម្ដែងធ្វើមិនយល់ណាស់! អ្នកខ្លះពេលរឹងបុឹងហើយក៏ចាកចេញ (ពេលខ្លះចាកចេញបែបល្អដោយសារត្រូវបន្តដំណើរជីវិតផ្លូវផ្សេង ខ្លះបែបរមើលគុណ)។ សម្រាប់សមាជិកចាស់ដូចជា កាតំម សូណាសេរីឫទ្ធិ , ស៊ីណូរ៉ា ធីតា និង Dorita Yimzz គឺជាបុគ្គលដែកថែប មិនងាយចុះចាញ់! រីឯបុគ្គលថ្មីៗ ឬនៅចន្លោះថ្មី និងចាស់ ខ្ញុំទុកឲ្យពេលវេលាបង្ហាញភាពខ្លាំងរបស់គាត់បន្តទៀត។ អ្វីដែលខ្ញុំដឹងឥឡូវនេះ គឺពួកគាត់យល់សុខទុក្ខក្រុម និងមិនអាត្មានិយម។ ថ្ងៃមុខយើងមើលមិនឃើញទេ តែថ្ងៃនេះ ខ្ញុំសប្បាយចិត្តពេលដែលឃើញអ្នកធ្លាប់ពិបាកដូចគ្នាដើរជល់គ្នាជួយលើកគ្នាឡើង ហើយជះឥទ្ធិពលល្អដាក់គ្នារហូតក្លាយជាបុគ្គលដែលអាចផ្ដល់ផលប្រយោជន៍ ភាពកក់ក្ដៅ និងលទ្ធផលល្អៗជាច្រើនដល់សង្គម គ្រួសារ និងមនុស្សជុំវិញ។ ចាប់ពីពេលនេះតទៅ ប្ដេជ្ញាចិត្តជាមួយខ្ញុំ បន្តស្រឡាញ់គ្នាដោយមិនសម្ដែង បន្តដុសខាត់គ្នា ដាក់ខ្លួន ហើយកុំភ្លេចប្រភពដើមរបស់យើងឲ្យសោះ! » ។
ទន្ទឹមនឹងការបង្ហោះសារបែបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានខមមិនពីក្រោមសាររបស់ នីគីនីគី ថា នីគីនីគី ចង់សំដៅ លើ ចេនី មិន ។
គួរបញ្ជាក់ផងដែរថា រវាង នីគីនីគី និង ចេនី មិន គឺបានឃ្លាតឆ្ងាយពីគ្នាយ៉ាងពិតប្រាកដ ពីព្រោះអ្នកទាំងពីរខានចេញវិដេអូរួមគ្នា ឬ ធ្វើការងាររួមគ្នាជាយូរណាស់មកហើយ ជាពិសេស នីគីនីគី ក៏មិនបានរំលឹកពី ចេនី មិន ហើយ ចេនី មិន ក៏មិនដែលរំលឹកពី នីគីនីគី ដែរ រហូតអ្នកគាំទ្រជាច្រើនគិតថា អ្នកទាំងពីរពិតជាឈ្លោះគ្នា ហើយបានបែកបាក់គ្នាយ៉ាងពិតប្រាកដ ។ ទាំង នីគីនីគី និង ចេនី មិន នៅតែពុំទាន់ចេញមុខបញ្ជាក់ច្បាស់ពីរឿងនេះ ៕