«ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុងអង្គប្រជុំដើមអាណត្តិទី៦ ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាបន័សូមមានការប្រុងប្រយត្ឋ័លើភាពអគុណធម៍សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែមលើបណ្តាំរបស់ខ្ញុំកាលពីល្ងាចថ្ងៃ១០ ខែសីហា ឆ្នាំ២០២៣ ពេលជួបជុំមុនពេលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំ។ ខ្ញុំគាំទ្រការកែទម្រង់តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមកហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។ នេះជាសារលើបណ្តាញសង្គមតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣៕
អត្ថបទទាក់ទង
ព្រះចៅស៊ុលតង់ ផ្ញើសារអញ្ជើញសម្តេចតេជោ ហ៊ុន សែន បំពេញទស្សននៅប្រទេសព្រុយណេ
- មេទ័ព 001
- ឧសភា ១៣, ២០២៤
- 0
ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ នៃប្រទេសព្រុយណេ អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា មូលនិធិព្រំដែនទទួលបានថវិកា ២១លានដុល្លារហើយ និងបន្តទទួលរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
- Phea ra
- កញ្ញា ២៣, ២០២៤
- 0
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមបរិច្ចាគថវិកាស្ម័គ្រចិត្ត មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ តាមរយៈសារពិសេស នៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា មកដល់ពេលនេះ មូលនិធិមានអ្នកចូលរួមប្រមាណ៧០ម៉ឺននាក់ គិតជាថវិកា សរុបប្រមាណ ២១លានដុល្លារអាមេរិក ហើយវិភាគទានស្ម័គ្រចិត្តទាំងនេះនឹងយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាពិសេសផ្លូវក្រវាត់ព្រំដែន។ ជាមួយគ្នានេះ សម្តេចបានសង្កត់ធ្ងន់ថា […]
អាជាធរដាក់គ្រឿងចក្រជួសជុល ផ្លូវប្របមាត់ប្រឡាយស្ទឹងមានជ័យ ដែលបាក់ស្រុតឡើងវិញ
- ratha
- កញ្ញា ២៣, ២០២៤
- 0
កំណាត់ផ្លូវបេតុងប្របមាត់ប្រឡាយស្ទឹងមានជ័យ ប្រវែងជាង១០០ម៉ែត្រ បានបាក់ស្រុតតួផ្លូវ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។ ចំណុចបាក់ស្រុតនោះ ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ មូលហេតុនៃការបាក់ស្រុត ត្រូវបានអាជ្ញាធរអះអាងថា កើតឡើងដោយសារ មានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បណ្ដាលឲ្យទឹកហូរច្រោះដីខាងក្រោមផ្លូវ បានធ្វើឲ្យដីទន់ជ្រាលបាក់ស្រុតតែម្តង។ ក្រោយចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់វិធានការទប់ស្កាត់បណ្តោះអាសន្នកុំឲ្យបាក់បន្ត […]