នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ការទទួលបានឱកាសបម្រើប្រជាពលរដ្ឋ ជារង្វាន់ដ៏ធំសម្រាប់ខ្ញុំ ដែលត្រូវតបស្នង

“ការងារបម្រើប្រជាពលរដ្ឋ គឺជារង្វាន់ខ្លួនឯង ពិតណាស់ច្រើន ពិតណាស់ធ្ងន់ ប៉ុន្តែគឺជារង្វាន់នៅក្នុងជីវិតរបស់ខ្ញុំដែលមានឱកាសទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងបម្រើប្រជាពលរដ្ឋតទៅទៀត ជារង្វាន់ធំណាស់ ដែលត្រូវតបស្នងសងគុណ”។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលជួបកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដែលជាការថ្លែងលើវេទិកាសារធារណៈលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី។

ទន្ទឹមនេះ ឯកឧត្តមបានព្រលយសារទៅក្រុមប្រឆាំងនៅក្រៅប្រទេស​ដែលមានបំណងចង់ចាក់ឯកឧត្តមឲ្យលោត ចាក់ឲ្យតប គឺឯកឧត្តមទុកពេលវេលាសម្រាប់បម្រើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ ឯកឧត្តមបានគូសបញ្ជាក់ថា កេរ្តិ៍តំណែលយ៉ាងច្រើនរបស់សម្ដេចតេជោសម្រាប់កម្ពុជាអស់រយៈពេល ៤០ឆ្នាំ ហើយយើងត្រូវបន្តទៀត ដែលភារកិច្ចចំពោះមុខគឺត្រូវធ្វើយ៉ាង​ណា​ឲ្យកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដើម្បីឲ្យជីវភាពប្រជាពលរដ្ឋកាន់តែខ្ពស់។

ឯកឧត្តមនាយករដ្ឋមន្ត្រី បន្ថែមថា ការយកបានបះដូងប្រជាពលរដ្ឋ មិនមែនដោយការសម្តែង មិនមែននៅលើក្រដាសទេ តែយើងយកបានបះដូងប្រជាពលរដ្ឋ គឺអាស្រ័យលើសមិទ្ធផលនៅលើដី។ ដូច្នេះឯកឧត្តមអំពាវនាវដល់អាជ្ញាធរដែនដី មន្ត្រីគ្រប់ក្រសួងស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ ចូលរួមអនុត្តកម្មវិធីនយោបានបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដើម្បីអរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាពលរដ្ឋដឹកនាំប្រទេសតទៅទៀត៕

អត្ថបទ៖ អក្ខរា