នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង១៣នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១០, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន១, ដេរស្បែកជើងចំនួន១ និងរោងចក្រផ្សេងចំនួន១៕
អត្ថបទទាក់ទង
គ.ជ.ប៖ អ្នកមិនបានបោះឆ្នោត ហើយចង់ឈរឈ្មោះបោះឆ្នោត ត្រូវបញ្ជាក់ពីមូលហេតុសមស្រប និងមានឯកសារសំអាងត្រឹមត្រូវ
- Phea ra
- កក្កដា ៦, ២០២៣
- 0
អនុលោមតាមមាត្រា ២៣ថ្មី ក្នុងមាត្រាពីរនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបំពេញលក្ខខណ្ឌដូចជា៖ មានសញ្ជាតិខ្មែរពីកំណើត, មានអាយុ ២៥ (ម្ភៃប្រាំ) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត, មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួន២ (ពីរ) លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប, មានលំនៅឋាន ឬទីសំណាក់ក្នុងប្រទេសកម្ពុជា និងមានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នេះបើយោងតាមប្រការ ៤.១ថ្មី […]
រកឃើញជ័យលាភី ៣រូប ក្នុងកម្មវិធីយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌
- Phea ra
- កក្កដា ១៩, ២០២៣
- 0
ក្រសួងយុត្តិធម៌ បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដានេះថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងជ្រើសរើសយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌ ដែលមានបេក្ខជនចំនួន ១០រូបចុងក្រោយ ចូលរួមមកបង្ហាញសមត្ថភាពលើវេទិកា។ ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងសិស្សកំពុងសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។ កម្មវិធីយុវជនវោហារសាស្រ្តឆ្នើមក្នុងវិស័យយុត្តិធម៌ ជាកម្មវិធីដំបូងបំផុតដែលក្រសួងយុត្តិធម៌បានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ឱ្យចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន សម្រាប់បម្រើដល់គោលដៅរបស់ក្រសួងយុត្តិធម៌ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងជា ៣ ដំណាក់កាលគឺ៖ […]
ក្រសួងអប់រំ ណែនាំពីវិធានការសុខភាព និងសុវត្ថិភាព ក្នុងដំណើរការប្រឡងបាក់ឌុប
- ratha
- តុលា ៧, ២០២៤
- 0
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ បានណែនាំដល់គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ព្រមទាំងបេក្ខជនទាំងអស់ ពីវិធានការសុខភាព និងសុវត្ថិភាពក្នុងអំឡុងពេលនៃដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដើម្បីចូលរួមលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាព។ ក្នុងសេចក្តីណែនាំ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យផ្សព្វផ្សាយសេចក្តីណែនាំប្រតិបត្តិស្តីពី វិធានការសុខភាព និងសុវត្ថិភាព […]