ក្តៅៗ កញ្ញា រឿន ណាត ខឹងចិត្តរឿងអ្វីបានជាដៀមដាមបែបនេះ ?

ប៉ុន្មានម៉ោងមុននេះ កញ្ញា រឿន ណាត បានបង្ហោះសារមួយដែលធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ដោយនាងបានដៀមដាមទៅនិងរឿងមួយ ដែលធ្វើឱ្យនាងមិនសប្បាយចិត្តសោះ ។

នៅក្នុងសារនោះ កញ្ញា រឿន ណាត បានរៀបរាប់ថា « ចង់រៀបឆាកធំប៉ុនមេឃក៏ដោយ បើកាមេរ៉ាចាប់អត់កើតស្មើ ០ សុំចិត្តបងៗកាមេរ៉ាមេត្តារៀនមើលកម្មវិធីគេក្រៅប្រទេសខ្លះផង » ។ បន្ទាប់ពីឃើញសារបែបនេះ បានធ្វើឱ្យមហាជនជាច្រើនគិតថា កញ្ញា រឿន ណាត មិនសប្បាយចិត្តនៅក្នុងកម្មវិធីប្រកួតប្រជែងសម្រស់មួយ ក្នុងនោះអ្នកគាំទ្រ រឿន ណាត ជាច្រើនបានខមគាំទ្រនូវសម្តីរបស់នាង ។ តែទោះជាយ៉ាងណា កញ្ញា រឿន ណាត ពុំទាន់ចេញមុខបញ្ជាក់ច្បាស់អំពីរឿងនេះទេ នាងគ្រាន់តែបង្ហាញអារម្មណ៍មិនសប្បាយចិត្តប៉ុណ្ណោះ ។

កញ្ញា រឿន ណាត ក៏ធ្លាប់ជា 𝗠𝗶𝘀𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗲 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 ឆ្នាំ ២០១៨ ដ៏ល្បីឈ្មោះមួយរូបដែលមានអ្នកស្រឡាញ់គាំទ្រច្រើន ឆ្លងកាត់បទពិសោធក្នុងវិស័យនេះ ធ្វើឱ្យនាងកាន់តែស្គាល់ច្បាស់ពីវិស័យបវរកញ្ញា ដូច្នេះហើយទើបមានទស្សនិកជនស្គាល់ និង ស្រឡាញ់នាងច្រើន ។

បន្ទាប់ពីចប់ការងារក្នុងនាងជាបវរកញ្ញាចក្រវាឡមក កញ្ញា រឿន ណាត ក៏បានលេចមុខខ្លាំងនៅក្នុងវិស័យបង្ហាញម៉ូដ និងសម្តែង ប៉ុន្តែចុងក្រោយនេះដោយសារមមាញឹកនៅក្នុងការងារបង្ហាញម៉ូដ និង ថតស្ពតផ្សេងៗ នាងបានសម្រេច​ចិត្តផ្អាកការងារសម្តែងទុកមួយឡែក ដើម្បីមានពេលវេលាច្រើននៅក្នុងការពង្រឹងការងារផ្សេងៗ ។

រឿន ណាត សង្ឃឹមថា នាងអាចនឹងវិលត្រឡប់ទៅកាន់វិស័យសម្តែងនៅក្នុងពេលឆាប់ៗ ដើម្បីសាងប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ៕