ក្នុងស្មារតីប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិដ៏ថ្លៃថ្លារបស់ខ្លួន និងផ្តើមចេញពីសំណូមពរនៃសភាសពការណ៍ទូទៅបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពុះពារសម្រេចឱ្យបាននូវគោលដៅធំៗជាយុទ្ធសាស្ត្រសំខាន់ចំនួន៥ចំណុច។
យោងតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នំា២០២៣- ២០២៨ បានដាក់ចេញជាគោលដៅជាយុទ្ធសាស្ត្រធំៗមានដូចជា៖១)- ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិ ឱ្យបានគង់វង្សស្ថិតស្ថេរ។២)- កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរី ពហុបក្សដ៏ជឿនលឿន និងរឹងមំាដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាពនិងសមធម៌ ប្រជាជនមានជីវភាពសម្បូរសប្បាយរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរនិងមានការគោរពសិទ្ធមនុស្ស។៣)-កសាងប្រព័ន្ធគំាពារសង្គមប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាពនិងចីរភាពហិរញ្ញវត្ថុដែលធានាការផ្តល់ការគំាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈនិងភាពងាយរងគ្រោះផ្សេងៗ ដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារនិងការរស់នៅ។៤)-ជំរុញការអនុវត្ត កម្ពុជាគ្មានមីនត្រឹមឆ្នំា២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតិបរមានិង៥)- បន្តអនុវត្តនយោបាយការបរទេសឯករាជ ដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្ម ចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់និងពិភពលោក៕
អត្ថបទ៖សារេត