ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ នេះបើយោងតាមរយៈព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ នៅក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី ៧ នាព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣នេះ៕
អត្ថបទទាក់ទង
សម្តេចតេជោ ហ៊ុន សែន ប្រាប់តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ថាព្រែកជីកហ្វូណនតេជោ នឹងជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន
- ratha
- សីហា ៧, ២០២៤
- 0
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ ជាពិសេសតំបន់ភាគនិរតី នៃកម្ពុជា នឹងក្លាយទៅជាកន្លែងដាំដុះ និងបៃតងគ្រប់រដូវ។ ការគូសបញ្ជាក់របស់សម្តេចតេជោដូចនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេច និងលោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ […]
នគរបាលចរាចរណ៍នៅស្ដុបក្ដាន់ពីរត្រូវបានហៅទៅសួរនាំហើយ ខណៈស្រ្តីអះអាងថា ឆាតតេទៅញ៉ែនោះមិនទាន់ចូលបំភ្លឺនៅឡើយ
- poth rotha
- កុម្ភៈ ៧, ២០២៤
- 0
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្នងការបានកោះហៅមន្ត្រីនគរបាលចរាចរណ៍ប្រចាំការនៅស្តុបក្តាន់ពីរមកសួរនាំជុំវិញការអនុវត្តច្បាប់ចរាចរណ៍លើស្ត្រីម្នាក់ដែលល្មើសច្បាប់ចរាចរណ៍ក្រោមមូលហេតុប្រញាប់ជូនម្តាយដែលមានជំងឺទៅមន្ទីរពេទ្យ
ត្រូលឆាវឆាវ ត្រូវបានតែងតាំងជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន
- Phea ra
- កក្កដា ៥, ២០២៣
- 0
ម្ចាស់សំឡេង និងជាអ្នកផលិតវីដេអូខ្លី ត្រូលឆាវឆាវ លោក អ៊ុយ រិទ្ធី ត្រូវបានតែងតាំងជាសមាជិកក្រុមលេខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋាន:ស្មើប្រធាននាយកដ្ឋាន។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ លោក អ៊ុយ រិទ្ធី បានឲ្យដឹងលើគណនីហ្វេសប៊ុករបស់លោកថា កាលពីម្សិលមិញលោកបានជួបសម្តេចតេជោនាយករដ្ឋមន្ត្រី និងបានទទួលការណែនាំ និងបានស្ដាប់នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ និងបានទទួលបានការសសើរផ្ទាល់ពីសម្តេចតេជោផងដែរ។ លោកបានថ្លែងអំណរគុណ និងអរគុណយ៉ាងក្រៃលែង […]