អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មូលដ្ឋានអាជីវកម្ម ទេសចរណ៍ទូទាំងប្រទេសបានចូលរួមក្នុងចលនាប្រឡងប្រណាំង «អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣» ស្របតាមទស្សនទាន IBEST។
ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែសីហានេះ អបអរសាទរដល់អាជីវកម្មទេសចរណ៍ទទួលបានការវាយតម្លៃបញ្ជាក់ទទួលស្គាល់ជា“អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣” ក្នុងនោះ៖ រាជធានីភ្នំពេញមានចំនួន ២៧ទីតាំង និងខេត្តសៀមរាបមានចំនួន ០៩ទីតាំង៕