អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប នឹងត្រៀមដាក់ឱ្យដំណេីរការនាចុងឆ្នាំ២០២៣ មានលទ្ធភាពទទួលការចុះចតគ្រប់ប្រភេទយន្តហោះ ហេីយអាចនឹងទទួលអ្នកដំណេីរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ បម្រេីដល់វិស័យទេសចរណ៍ និងពហុវិស័យជូនជាតិនិងប្រជាជនតាមរយៈការភ្ជាប់ជេីងមេឃកម្ពុជាជាមួយពិភពលោក។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា តារាងយន្តហោះថ្មីនេះ និងលើកកំពស់វិស័យទេសចរណ៍និងសេដ្ឋកិច្ចបន្ថែមទៀត សម្រាប់ខេត្តសៀមរាប និងខេត្តព្រះវិហារ ក្រោមម្លប់នៃសន្តិភាព។
សូមជម្រាបថា គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សាងសង់ដោយក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក (AIAI)ក្រោមទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាមេរិក។
អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងស្រុកសូទ្រនិគមខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥១គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរដែលចម្ងាយនេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។
ជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវរត់ប្រវែង ៣៦០០ម៉ែត្រ និងមានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់ជាមួយបចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ៕
អត្ថបទ៖ អក្ខរា