ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធ ករណីរំដោះអ្នកទោស នៅខេត្តសៀមរាប ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន ចំនួន៦នាក់ហើយ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នេះ ។ ប៉ុន្តែមេក្លោងដែលជាអ្នកទោសនោះ នៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្ដទៀតយ៉ាងយកចិត្តទុកដាក់ ។
សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នាចំនួន៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ បានសម្រុកចូលទៅរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅកាន់ពេទ្យធ្មេញមួយកន្លែង កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំ ជាជនជាតិចិន ជាប់ ទោសចំនួន ៥២ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន ៕