ពួកអ្នកវិភាគរត់ចោលស្រុក រួមជាមួយពួកនយោបាយចោលស្រុកនេះ ពួកគេខកចិត្តខ្លាំងណាស់នៅពេលដែលនយោបាយបំផ្លាញការបោះឆ្នោតរបស់ពួកគេបរាជ័យ បន្ទាប់ពីពួកគេខំរួមដៃគ្នាឃោសនា វិភាគ និងអុចអាល ប្រជាពលរដ្ឋកុំឲ្យចេញទៅបោះឆ្នោតមិនបានជោគជ័យ… ។
ឥឡូវនេះក្នុងពេលដែលកម្ពុជារៀបចំការបោះឆ្នោតបានជោគជ័យ មានប្រជាពលរដ្ឋចេញទៅបោះឆ្នោតរហូតដល់ ៨៤.៥៨% និងផ្តល់ការគាំទ្រ គណបក្សប្រជាជនកម្ពុជា ភ្លូកទឹកភ្លូកដីរហូតដល់ ១២០ កៅអីក្នុងរដ្ឋសភានោះ បានធ្វើឲ្យពួករត់ចោលស្រុកអស់នេះខកចិត្តនិងឆ្កួតចិត្តយ៉ាងខ្លាំង ។
ដូច្នោះហើយទើបបានជាពេលនេះ ពួកឆ្កួតចិត្តនយោបាយអស់នេះ ខំយកឱកាសមុនថ្ងៃទី ២២ សីហា មកប្រដិតរឿងអុចអាល លាបពណ៌ លាបមុខ មេដឹកនាំ គណបក្សប្រជាជនកម្ពុជា ដោយចេតនាចង់ឲ្យមេដឹកនាំ គណបក្សប្រជាជនកម្ពុជា ឈ្លោះបែកបាក់សាមគ្គីគ្នា ។
យុទ្ធសាស្ត្រនេះ វាមិនមែនជាយុទ្ធសាស្ត្រថ្មីអីទេ ហើយក៏វាមិនមែនជាយុទ្ធសាស្ត្រនយោបាយថ្លៃថ្នូរអីដែរ ។ ពោលគឺវាជាយុទ្ធសាស្ត្រថោកទាបដែលពួកថោកទាបនេះប្រើយូរមកហើយតាំងពីទសវត្ស ៩០ ក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣ មកម្លេះ ! គឺប្រើយុទ្ធសាស្ត្រថោកទាបបែបនេះរហូតដល់រលាយបក្ស រត់ចោលស្រុក អស់ដីនៅ និងបាត់បង់អ្នកគាំទ្រអស់ទៅហើយ… ។
នយោបាយអុចអាល ប្រើមាត់វែង មាត់ខ្លី និងមាត់សំអុយរបស់ពួកគេមកនិយាយបំបែកសាមគ្គីភាពរបស់ មេដឹកនាំ គណបក្សប្រជាជនកម្ពុជា នាពេលនេះប្រៀបដូចកំពុង បៀបលាមកខ្ពុលមាត់ខ្លួនឯង រួចឈ្លក់ទឹកលាមកលេបចូលក្នុងពោះខ្លួនឯង ទៅវិញ ។
អ្វីៗនឹងបើកវាំងននចេញដំណើរនៅក្រោយថ្ងៃទី ២២ សីហា ២០២៣ ខាងមុខនេះ ! ចាំមើលថាតើពួកគេនៅសល់ភាពជាមនុស្សខ្លះដែលចេះខ្មាស់អៀនដែរទេ ? ដែលពួកគេខំប្រដិតរឿងគ្រប់យ៉ាងចង់បំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជា តែបរាជ័យយ៉ាងអាម៉ាសបែបនេះ ? ៕
អត្ថបទដោយ៖ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) និងជាទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន